ក្រុមមន្រ្ដីបាននិយាយថា មនុស្ស៣នាក់ បានស្លាប់ និង៩នាក់ទៀតរងរបួស នៅក្នុងការផ្ទុះមួយនៅឯការជួបជុំធំមួយក្នុងប្រទេសហ្វីលីពីន។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងកន្លែងគ្រឹះស្ថានកាយសម្ព័ន្ធនៅឯសាកលវិទ្យាល័យរដ្ឋមីនដាណាវ (Mindanao)ក្នុងក្រុង ម៉ារ៉ាវី (Marawi) នៅព្រឹកថ្ងៃអាទិត្យនេះ។
កាលពីឆ្នាំ២០១៧ ក្រុងនេះ គឺជាចំណុចកណ្ដាល នៃការប្រយុទ្ធគ្នារយៈពេល៥ខែ រវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយពួករដ្ឋអ៊ីស្លាម។

សាកលវិទ្យាល័យ បាននិយាយថា ខ្លួនមានទុក្ខក្រៀកក្រំជាពន់ពេក និងរន្ធត់ចិត្ដដោយអំពើហិង្សា ដោយគ្មានវិចារណញ្ញាណ និងដ៏ឃោរឃៅ។
សមត្ថកិច្ចបាននិយាយថា ចំណុចមួយត្រូវគេដឹងថា អាចជាការសងសឹងរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០១៧។ យោធាហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធ ១១នាក់ ក្នុងនោះរួមមាន សមាជិកដាវឡាស់ អ៊ីស្លាមមីយ៉ា ហ្វីលីពីន ជាក្រុមគាំទ្រក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រតិបត្ដិការយោធាមួយកាលពី១ថ្ងៃមុន ក្នុងខេត្ដ ម៉ាហ្គីនដាណាវដេល សួរ (Maguindanao del Sur)៕ អត្ថបទ មករា
