សម្ដេចធិបតី អំពាវនាវដល់ក្រសួង និងភាគីពាក់ព័ន្ធ ៧ ចំណុច ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំនេះ

2023/12/03 07:06:33 pm        353

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោម​ប្រធាន​បទ «ដំណោះស្រាយប្រកបដោយ នវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរសាទរ ទិវាជន​មាន​ពិការភាព​កម្ពុជា និង​អន្តរជាតិ​ឆ្នាំ​នេះស​ម្ដេច​បានអំពាវនាវដល់ក្រសួងស្ថាប័នភាគីពាក់ព័ន្ធ ៧ ចំណុច ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាព​ឆ្នាំនេះ រួមមាន៖

ទី១ ត្រូវ​បង្កើន​ការ​ធ្វើ​វិយោគ​ទុន​លើ​ជន​មានពិការភាព និង​បន្ត​កសាង​ធនធាន​ជន​មាន​ពិការ​ភាព​បន្ថែម​ទៀត រាប់ទាំង ការ​គិត​គូរ​កម្ម​វិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានា​ថា​ជន​​មាន​ពិការភាព​អាច​រស់​នៅ​ក្នុង​សង្គម​កម្ពុជា ដោយសមធម៌ មានឱកាស​ប្រកួត​ប្រជែង​ទាំង​នៅ​ក្នុង​ប្រទេស តំបន់ និង​សកល​លោក​។

ទី២ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និង​វិស័យឯកជនជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការ​បន្ត​ពង្រឹង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិត​របស់​ជន​មាន​ពិការភាព​ដែលជា​ធនធាន​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បានស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។

ទី៣ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀប​ចំផា​សុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាម​ច្បាប់​ស្ដីពី​កិច្ច​លើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជនមានពិការភាព។

ទី៤ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្ត​ជន​មាន​ពិការភាព​ដែល​មាន​លក្ខណ​សម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៥ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និង​គ្រឹះ​ស្ថាន​ទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយ​ភ្ញាក់​រលឹក​នូវ​កាតព្វកិច្ច​ជ្រើស​រើស​ជន​មាន​ពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។

ទី៦ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រម​ទាំង​គ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយ​មាន​ការ​បក​ប្រែ​ភាសា​សញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ទី៧ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ច​សហប្រតិប​ត្តិ​ការ​ជាមួ​យ​ក្រសួ​ងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ជន​មាន​ពិការ​ភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​។

ក្នុងឱកាស​ទិវាជន​មាន​ពិការភាព​ឆ្នាំ​នេះ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ធិបតី​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយក្រៃលែង និងផ្ញើសារ ចូលរួមអបអរសាទរជូនបងប្អូនកូនក្មួយមានពិការភាព និង​ជ​នរួមជាតិជាទីស្រឡាញ់ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធទិវាជនមានពិការភាព កម្ពុជា​​លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះ​ស្រាយ​ប្រកប​ដោយ​នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣​នេះ។

សម្ដេចធិបតីបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា​មាន​មោទកភាព​ដោយ​បាន​ចូល​រួម​រៀបចំ​ប្រារព្ធ​ទិវា​ដ៏​ឱឡារិកនេះជាមួយប្រជាជាតិទូទាំង ពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃ​វិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់ របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដើម្បី​បន្ត​លើក​ស្ទួយ​សុខុមាល​ភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm