អ្នកប្រយុទ្ធហ៊ូធីជាច្រើនដែលបានជ្រើសរួច ដើម្បីជួយគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីននៅក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ីស្រាអែលនោះ បានធ្វើព្យុហយាត្រា នៅក្នុងរដ្ឋធានីសាណា (Sanaa) របស់ប្រទេសយ៉េម៉ែនកាលពីថ្ងៃសៅរ៍ មុនចេញដំណើរទៅតំបន់ហ្កាហ្សាស្ទ្រីប។
វីដេអូរបស់អ្នកសារព័ត៌មានReutersបានបង្ហាញយោធាថ្មីដែលទើបជ្រើសរើសកំពុងដើរកាត់ផ្លូវនានាដែលត្រូវបានបំពាក់ដោយកាំភ្លើងវែង និងកាន់ទង់ជាតិប៉ាឡេស្ទីន។

អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយលុករបស់ខ្លួនប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស គឺធ្វើឡើងជាមួយកម្លាំងដែលទើបចាប់ផ្ដើមថ្មីបន្ទាប់ពីការដួលរលំនៃបទឈប់បាញ់នៅក្នុងសង្រ្គាមជិតពីរខែកន្លងទៅនេះ។
យោធាអ៊ីស្រាអែលបាននិយាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ការវាយប្រហាររួមទាំងថ្មើរជើង ផ្លូវអាកាសនិងផ្លូវទឹករបស់ខ្លួន បានវាយប្រហារចំគោលដៅរបស់ពួកសកម្មប្រយុទ្ធចំនួន៤០០កន្លែង និងបានសម្លាប់អ្នកប្រយុទ្ធហាម៉ាសមួយចំនួន។
យោងតាមអាជ្ញាធសុខាភិបាល ក្នុងតំបន់ហ៊ុមព័ទ្ធបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រមាណជា២០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់ទៅ និងបានបន្ថែមថា មនុស្សជាង១៥.០០០នាក់បានស្លាប់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមឡើង៕ អត្ថបទ មករា
