កងទ័ពអ៊ីស្រាអែល បានផ្សព្វផ្សាយវីដេអូកាលពីថ្ងៃសៅរ៍ ដែលខ្លួននិយាយថា បង្ហាញពីក្រុមទាហានរបស់ខ្លួន កំពុងចូលរួមប្រតិបត្ដិការថ្មើរជើង និងតាមអាកាសលើគោលដៅនានារបស់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។
អ្នកសារព័ត៌មានReutersមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យទេនៅទីតាំងនិងកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថត។
ការវាយប្រយុទ្ធគ្នាសាជាថ្មីក្នុងតំបន់ហ្កាហ្សាបានបន្ដឈានចូលដល់ថ្ងៃទីពីរ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចពិភាក្សាដើម្បីបន្ដបទឈប់បាញ់ដែលមានសុពលភាពតែ១សប្ដាហ៍ជាមួយក្រុមហាម៉ាសនោះ បានដួលរលំហើយអ្នកសម្របសម្រួលបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានធ្វើឲ្យការព្យាយាមដើម្បីបញ្ឈប់អរិភាពម្ដងទៀតនោះ កាន់តែមានភាពស្មុគស្មាញថែមទៀត៕ អត្ថបទ៖ មករា

