អ្នកស្រុកតំបន់ហ្កាហ្សាជាច្រើននាក់ ត្រូវបានបញ្ជូនយ៉ាងរូតរះទៅមន្ទីរពេទ្យខាន យូនីស (Khan Younis) បន្ទាប់ពីមានការវាយប្រហាតាមអាកាស និងការទម្លាក់គ្រាប់បែកបានត្រូវចំសង្កាត់ភាគខាងត្បូង នៃតំបន់ហ៊ុមព័ទ្ធមួយនេះ កាលពីថ្ងៃសៅរ៍។
អ៊ីស្រាអែល បានបង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដោយបង្កើនកងកម្លាំងជាថ្មី បន្ទាប់ពីការដួលរលំបទឈប់បាញ់នៅក្នុងសង្រ្គាមជិតពីរខែកន្លងទៅនេះ។
រថយន្ដគិលានសង្រ្គោះ បានទៅដល់មន្ទីរពេទ្យណាស៊ើរ (Nasser) ដោយបានទម្លាក់អ្នករបួស ដើម្បីព្យាបាល។

ពាក់ព័ន្ធនឹងជំហានស្មុកស្មាញផ្នែកវេជ្ជសាស្រ្ដ អ្នកកាន់ទុក្ខ បានត្រៀមបញ្ចុះសពអ្នកស្លាប់ ខណៈពិធីបួងសួងត្រូវគេនិយាយថា ត្រូវបានធ្វើឡើងសម្រាប់អ្នកស្លាប់ដោយសារគ្រាប់ផ្លោងក្នុងក្រុងខានយូនីស។
ភាគីនៅក្នុងសង្រ្គាមបានបន្ទោសគ្នាទៅវិញទៅមកចំពោះការដួលរលំបទឈប់បាញ់រយៈពេល៧ថ្ងៃ ជាអំឡុងពេលដែលក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែលនោះ៕ អត្ថបទ៖ មករា
