ប្រតិបត្តិករទេសចរណ៍ចិនជាង ២០០នាក់ ផ្សព្វផ្សាយខ្សែទស្សនកិច្ចបើកបរ​ដោយខ្លួនឯងពីចិនមកកម្ពុជា

2023/12/03 08:05:30 pm        3.5 K

ក្រុមអ្នកវិនិយោគទុន និងទេសចរចិនជាង២០០នាក់ បានរួម​គ្នាដំ​ណើរ​ទេសចរ​បើក​បរ​រថយន្ត​ដោយ​ខ្លួន​ឯងពីខេត្តយូណានប្រទេសចិន មកកាន់ប្រទេសកម្ពុជា ក្រោមប្រធានបទ «វិថីសូត្រ​នៃ​រស្មីពណ៌​ខេត្ត​យូណាន» ដែលកំពុងស្នាក់នៅកម្ពុជា ចំនួន ៦ ថ្ងៃដើម្បីផ្សព្វ​ផ្សាយ​ឧស្សាហកម្ម​កីឡា​ផង និងទេសចរណ៍បើកបរដោយខ្លួនឯង ។

លោក Xing Jin, នាយករងនាយកដា្ឋនកីឡាខេត្តយូណានឲ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា ក្រុម​អ្នក​វិនិយោគ​ទុនទេសចរណ៍កីឡានៃខេត្តយូណានប្រទេសចិន បាននិងកំពុងស្នាក់នៅកម្ពុជា ចំនួន ៦ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយ​ជិះ​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង ទស្សនាកម្ពុជា នៅខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ ទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប ប៉ោយប៉ែត ដើម្បីផ្សព្វផ្សាយឧស្សាហកម្មទេសចរណ៍កីឡា នៅកម្ពុជា និង​ការ​ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជាផង។

នៅក្នុងពិធីសន្និសិទ្ធផ្សព្វផ្សាយខ្សែទស្សនកិច្ចទេសចរណ៍បើកបរដោយខ្លួនឯង នៅសណ្ឋាគារ​សុខា​ភ្នំពេញនេះដែរ ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា នេះ​ជា​សន្និសីទលើកទី៦ ហើយក្រុមអ្នកវិនិយោគ និងទេសចរចិន បើកបរដោយខ្លួនឯង ពីខេត្ត​យូណាន គួនមិញ កាត់ប្រទេសឡាវ ចូលមកប្រទេសកម្ពុជា ឡើងវិញ ក្រោយ​ពី​ពិភពលោក​មាន​ ភាពធូរស្រាលការរាតត្បាតមេរោគកូវីដ១៩ និងចិនបានបើកប្រទេសឡើងវិញ។

ឯកឧត្តមបន្តថា តាមរយៈខ្សែទស្សនកិច្ចនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើកស្ទួយ និង​អភិវឌ្ឍន៍​វិស័យទេសចរណ៍ វប្បធម៌ កសិកម្មអប់រំនិងកីឡា និងសុខាភិបាល​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ ឲ្យកាន់តែល្អប្រសើរឡើង ព្រមទាំ​ង​ជំរុញ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ធនធា​ន​មនុស្ស​លើ​ទេសចរណ៍​ថ្នាក់​ខ្ពស់ ក្នុងគោលបំណងហ្វឹកហាត់ជំនាញទេសចរណ៍ កីឡា ផ្តល់ថាមពល​ជា​វិជ្ជមាន​លើ​វិស័យទេសចរណ៍។

ឯកឧត្តម ហ៊ុល សីលា ថ្លែងថា តាមរយៈខ្សែទស្សនកិច្ចបើកបរដោយខ្លួនឯងនេះដែរ ភាគីចិន ក៏​មាន​គោល​បំណង ផ្សព្វផ្សាយ​ការ​អនុវត្ត​ខ្លឹមសារ​កា​រ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហប្រតិបត្តិការតភ្ជាប់ជើងយន្តហោះត្រង់ ពីទីក្រុងឃុនម៉េង ខេត្តយូណាន មកកាន់​ទីក្រុង​សៀមរាប ដែលបានធ្វឡើងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ទីក្រុងតាលី ក្នុងខេត្តយូណាន និង​ផ្សព្វ​ផ្សាយ​ការរិតចំណងសាមគ្គីភាពខេត្តយូណាន ប្រទេសចិន និងខេត្តសៀមរាប ប្រទេស​កម្ពុជា​គឺ​ជា​ទំនាក់ទំនងខេត្តជាបងប្អូន (2-sister city)៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm