មន្រ្ដីជាន់ខ្ពស់៖ កំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនឡើងគួរឱ្យកត់សម្គាល់

2023/12/03 01:43:54 pm        342

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ពៅ ម៉ាលី បានលើកឡើងថា កំណើន នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ខណៈនៅថ្ងៃទី២ ខែធ្នូនេះ កម្ពុជាតាមរយៈក្រុមហ៊ុនហេងហ៊ុយអូតូខា បានបើក​សម្ពោធ​ជា​ផ្លូវ​ការហាងលក់យានយន្តអគ្គិសនី ម៉ាក AION Plus ដែលកំពុង​ពេញ​និយម​នៅ​ប្រទេស​ចិន​នោះ។

ឯកឧត្តម ពៅ ម៉ាលី ថ្លែងនៅក្នុងឱកាសនោះថា ដោយកត្តាកម្ពុជាមានសុខសន្តិភាព និង ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ បានធ្វើឲ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅ​ស្រុក​មាន​ទំនុក​ចិត្ត​រហូត​បង្កើនការ វិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែម ដូច្នេះ​ការ​ដាក់​សម្ពោធ​ហាង​លក់​យាន​យន្ត​អគ្គិសនី​នៅ​ថ្ងៃ​នេះ នឹងជួយជំរុញឱ្យប្រជាជនកម្ពុជាទាំងអស់គ្នាកាន់តែយល់ដឹង និងយក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ក្នុងការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម​លើកឡើងថា ការចូលរួម​ពី​វិស័យ​ឯកជន​ជាមួយ​រាជ​រដ្ឋាភិបាល​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដែលមិនអាចខ្វះបានក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ខណៈកំណើន​នៃ​ការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​នៅក​ម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​គួ​រ​ឱ្យ​កត់​សម្គាល់។ កំណើនដ៏ឆាប់រហ័សនេះ ក៏ដោយ​សារ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​គុណ​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី និង​ផ្ដល់​ផល​ចំណេញ​ច្រើន​បើ​ធៀប​ជា​មួយកា​រ​ប្រើប្រា​ស់​យាន​យន្ត​ប្រើប្រា​ស់ប្រេ​ងសាំង ឬម៉ាស៊ូត។

លោក ម៉េង ហេង អគ្គនាយករបស់ក្រុមហ៊ុន AION Cambodia បានឲ្យដឹងថា រថយន្តអគ្គិសនី AION Y Plus ប្រាកដជាអាចវាយលុកទីផ្សារប្រទេសកម្ពុជាបានជាក់ជាមិនខាន ពីព្រោះ​រថយន្ត​អគ្គិសនី​ប្រភេទ SUV មួយនេះមានទំហំធំទូលាយ និងសន្សំសំ​ចៃ​ខ្ពស់​បើធៀប​ទៅ​នឹង​រថយន្ត​ប្រើ​ប្រេងឥន្ធនៈប្រមាណជាជិត ៥ ដងបើគិតទៅលើរថយន្តដែលមានកម្លាំងសេះស្មើរគ្នា៕ អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១
2025/03/18 11:37:50 am        1
កម្ពុជា-ចិន និងយូនីសេហ្វ ប្តេជ្ញាចិត្តរួមគ្នាធានាដល់សហគមន៍ងាយរងគ្រោះ​ឱ្យទទួល​បាន​សេវា​ទឹកស្អាត
2025/03/18 11:17:29 am        1
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុកចូលរួមលើកកម្ពស់ផលិតផលខ្មែរ
2025/03/18 11:05:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីភ្នាក់ងារ UN អំពាវនាវឱ្យបន្តការដឹកជញ្ជូនជំនួយចូលទៅហ្កាហ្សា ក្នុងពេលមានការបិទផ្លូវរបស់អ៊ីស្រាអែល

2025/03/18 12:11:15 pm
​WHO៖ ប្រទេសចំនួន៨ អាចនឹងអស់ការផ្គត់ផ្គង់ការព្យាបាលជំងឺអេដស៍ ដោយសារតែការកាត់បន្ថយទីភ្នាក់ងារ USAID
2025/03/18 12:09:19 pm
​អឺរ៉ុប និងដៃគូសន្យាផ្តល់ជំនួយ៥,៨ពាន់លានអឺរ៉ូ សម្រាប់ប្រទេសស៊ីរី និងប្រទេសជិតខាងខ្លួន
2025/03/18 12:05:14 pm
​សហភាពអឺរ៉ុប ស្វែងរកជំនួយ ក្រោយការកាត់ជំនួយរបស់លោក Trump បណ្តាលឲ្យរងផលប៉ះពាល់ដល់វិទ្យុអឺរ៉ុបសេរី
2025/03/18 12:03:04 pm
​ប្រព័ន្ធផ្សព្វផ្សាយ VOA ត្រូវបិទដំណើរការ ខណៈលោក Trump ចេញក្រឹត្យលុបបំបាត់បណ្តាញមេរបស់ខ្លួន
2025/03/18 11:59:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/17 08:18:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/16 01:12:26 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/13 08:50:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/17 08:03:41 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/17 09:50:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am