កងកម្លាំងហ្វីលីពីនបានប្រកាសអាសន្នក្នុងកម្រិតខ្ពស់នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកមួយគ្រាប់បានសម្លាប់មនុស្ស ៤នាក់ និងជាច្រើននាក់ទៀតរងរបួស អំឡុងពិធីបុណ្យសានាកាតូលិកនៅក្នុងមជ្ឈមណ្ឌលហាត់ប្រាណនៅសាកលវិទ្យាល័យមួយនៅភាគខាងត្បូងប្រទេសនេះ ជាការវាយប្រហារមួយដែលក្រុមអាជ្ញាធរហៅថាអំពើភេរវកម្មអ៊ីស្លាមជ្រុលនិយម។
លោកប្រធានាធិបតីហ្វើឌីណាន ម៉ាកូសជូនៀ(Ferdinand Marcos Jr) បានិយាយថា លោកថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះអំពើឥតន័យ និងសាហាវបំផុតដែលប្រព្រឹត្តដោយក្រុមភេរវករបរទេស ជាពួកជ្រុលនិយមដែលប្រើអំពើហិង្សាលើជនស្លូតត្រង់ នឹងតែងតែត្រូវបានចាត់ទុកថាជាសត្រូវចំពោះសង្គមរបស់យើង ។
ការបំផ្ទុះនៅទីក្រុង ម៉ារ៉ាវី (Marawi) ជាទីក្រុងដែលឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធ គាំទ្ររដ្ឋអ៊ីស្លាមអស់រយៈពេល៥កាលពីឆ្នាំ ២០១៧ បន្ទាប់ពីការសម្លាប់ក្រុមអ្នកប្រយុទ្ធ១១ នាក់នៅក្នុងប្រតិបត្តិការយោធាកាលពីថ្ងៃសុក្រនៅខេត្ត ម៉ាហ្គីនដាណាវ ឌេល សួរ (Maguindanao del Sur)ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ។
ដោយជំរុញឱ្យមានភាពស្ងប់ស្ងាត់ លោក Marcos បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោកបានណែនាំនគរបាល និងកងកម្លាំងប្រដាប់អាវុធ ធានាការការពារ និងរក្សាសុវត្ថិភាពជនស៊ីវិល និងសន្តិសុខនៃសហគមន៍ដែលរងផលប៉ះពាល់ និងងាយរងគ្រោះ។
យើងត្រូវតែធានាថា យើងនឹងនាំក្រុមជនល្មើសប្រព្រឹត្តអំពើឃោរឃៅនេះមកកាត់ទោសឲ្យទាល់តែបាន។ ឧត្តមសេនីយទោ ហ្កាប្រ៊ីលវីរ៉េ ៣ (Gabriel Viray III) បានហៅការវាយប្រហារនៅសាកលវិទ្យាល័យរដ្ឋ Mindanao ថាជា អំពើភេរវកម្ម ដោយនិយាយទៅកាន់អ្នកសារព័ត៌មានថា អ្នកជំនាញការកំចាត់គ្រឿងផ្ទុះត្រូវបានដាក់ពង្រាយរួចរាល់ហើយ៕


