អនុប្រធានក្រុមហាម៉ាស់ លោក សាឡេអាល់ អារ៉ូរី (Saleh Al-Arouri) បានប្រាប់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃសៅរ៍ថា គ្មានអ្នកទោស នឹងត្រូវបានដោះដូរជាមួយអ៊ីស្រាអែល ទៀតទេ រហូតដល់មានបទឈប់បាញ់នៅហ្កាហ្សា។
លោកអារ៉ូរី បាននិយាយថា ចំណាប់ថ្នូរដែលនៅតែត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស គឺជាទាហានអ៊ីស្រាអែល និងបុរសស៊ីវិល ដែលធ្លាប់បម្រើការក្នុងជួរកងទ័ពអ៊ីស្រាអែលកន្លងមក។
លោកបាននិយាយថា ពួកគេនឹងមិនត្រូវបានដោះលែងទេ លុះត្រាតែមានបទឈប់បាញ់ ហើយអ្នកជាប់ឃុំប៉ាឡេស្ទីនទាំងអស់ក៏ត្រូវបានដោះលែងផងដែរ។
លោក បាននិយាយថា ឱ្យសង្រ្គាមដើរទៅមុខចុះ។ នេះជាការសម្រេចចិត្តចុងក្រោយ។ យើងនឹងមិនសម្របសម្រួលឡើយ៕

