ប្រធានរដ្ឋសភាឡាវ ស្នើរដ្ឋសភាកម្ពុជាជួយគំាទ្រ ខណៈឡាវនឹងធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាននៅឆ្នាំក្រោយ

2023/12/03 10:01:03 pm        739

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នៅឆ្នាំ២០២៤ ខាង​មុខនេះ ប្រទេសឡាវនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និង​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើកទី៤៥។ លើបញ្ហានេះ ឯកឧត្តម​បាន​ស្នើ​សុំ​រដ្ឋ​សភា​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា ជួយគំាទ្រដើម្បីឱ្យការបំពេញកាតព្វកិច្ចរបស់ឡាវនេះទទួលបានជោគជ័យ។

ឯកឧត្តម​បណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ បានស្នើបែបនេះ ជួប​ពិភាក្សា​ការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដើម្បីពង្រឹង​ពង្រីក​ទំនាក់​ទំនង​រដ្ឋសភាប្រទេសទំាងពីរ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា នាទី​ក្រុង​វៀងចន្ទន៍ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព​នៅ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ។

ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ចាត់ទុកដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធាន​រដ្ឋសភា​នា​ពេលនេះថា នឹងចូលរួមចំណែក​ដ៏​សំខាន់​នៅក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព និង​កិច្ច​សហប្រតិបត្តិការជាប្រពៃណីនៃប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិ​ប្រតិបត្តិ​ឱ្យកាន់តែរឹងមាំ រីកចម្រើន គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពឡើង។ ថ្នាក់ដឹក​នាំ​រដ្ឋសភា​ប្រទេស​​ទំាង​ពីរក៏បានចែករំលែកនិងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក នូវសភាពការណ៍​នយោបាយសេដ្ឋកិច្ច និងសង្គមជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា រដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ បាន​បង្កើតឡើងក្រោយពីការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ដោយសេរីនិងយុត្តិធម៌ ដែល​មាន​ប្រជាពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត។ រដ្ឋសភានីតិកាលទី៧ មាន​គណបក្ស​នយោបាយ​ចំនួនពីរបានឈ្នះឆ្នោត ក្នុងចំណោមគណបក្ស១៨ ដែលបានចូលរួមបោះឆ្នោត។ គណបក្ស​ប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន​៥​អាសនៈ។

សម្តេច​ប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមាន​ឥស្សរជន​វ័យក្មេង​ដឹក​នាំ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មាន​សមាសភាព​គណៈ​រដ្ឋ​មន្រ្តី​សុទ្ធសឹងវ័យក្មេងមានអាយុក្រោម៦០ឆ្នាំ ពោរពេញដោយ​សមត្ថភាព សីលធម៌ និង​ភាព​ស្វាហាប់ មុះមុតក្នុងដឹកនាំកសាងប្រទេស បន្តវេនពីឥស្សរជនជំនាន់មុន គឺធ្វើយ៉ាងណា ការពារ​ថែ​រក្សា​ឱ្យបាននូវសុខសន្តិភាពនិងការលើកកម្ពស់ជីវភាពពលរដ្ឋប្រកបដោយសមធម៌និងចីរភាព តាមរយៈ​កម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានចូលរួម​អបអរ​សាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ក៏ជាការបង្កើតបាននូវរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ ជា​ប្រវត្តិ​សាស្រ្ត​។ ឯកឧត្តមក៏បានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើស​តំាងជាប្រធានរដ្ឋសភានិងជាស្រ្តីដំបូងនៅកម្ពុជា កាន់តំណែង​សំខាន់​ខាង​នីតិប្បញ្ញត្តិ។

ឯកឧត្តម​បណ្ឌិត​ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រទេសឡាវ​បាន​កំពុង​អនុវត្ត​កម្ម​វិ​ធី​នយោបាយ​នៅ​ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីទទួលរងនូវវិបត្តិការរាតត្បាតជំងឺកូវីដ១៩ និងវិបត្តិ​ជា​សកលបន្តបន្ទាប់។ ការស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ​ដោយ​ផ្តោត​សំខាន់​លើ​ការ​ភ្ជាប់​ផ្លូវ​គមនាគមន៍ មានផ្លូវដែក និងផ្លូវល្បឿនលឿនជាមួយប្រទេសក្នុងតំបន់ និងប្រទេសជិតខាង នៅ​ក្នុង​នោះក៏មានកម្ពុជាមួយដែរ។ រដ្ឋាភិបាលឡាវ ក៏ផ្តោត​ជា​អាទិភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆំាង​ការ​ជួញ​ដូរ​គ្រឿងញៀន ផងដែរ។

ឯកឧត្តម​បណ្ឌិតប្រធានរដ្ឋសភាឡាវ បានលើកឡើងថា នៅឆ្នាំ២០២៤ខាងមុខនេះ ប្រទេស​ឡាវ​នឹង​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី​៤៥។ លើបញ្ហានេះ ឯកឧត្តមបានស្នើសុំរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយគំាទ្រ​ដើម្បី​ឱ្យ​ការបំពេញកាតព្វកិច្ចរបស់ឡាវនេះទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានស្នើរដ្ឋសភាកម្ពុជា បន្តជំរុញនិង​គំាទ្រ​ដល់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង អនុស្សរណៈនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខានាពេលកន្លងមក អនុវត្ត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និងកាន់តែប្រសិទ្ធភាពខ្ពស់ឡើង។ ភាគីឡាវ បានអរគុណរដ្ឋសភាកម្ពុជា ដែល​បាន​ផ្តល់​អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ព្រមទំាង​ការ​បណ្តុះ​បណ្តាល​ជំនាញ​នានា​លើ​ការងារ​សភា​តាមគ្រប់រូបភាពមានទំាងសិក្សាផ្ទាល់និងតាមអនឡាញ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា និង​បានគូសបញ្ជាក់ថា រាល់សំណូមពរនិងការលើកឡើងរបស់ឯកឧត្តមប្រធាន ស្របនឹង​ឆន្ទៈ​ និង​គោលបំណងរបស់រដ្ឋសភាកម្ពុជាដែរ។ រដ្ឋសភាកម្ពុជា បានគំាទ្រការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងមហាសន្និបាតអាយប៉ា លើកទី៤៥ របស់រដ្ឋសភាឡាវ នៅក្នុងឆ្នាំ២០២៤​ខាង​មុខ​។​ សម្តេចបានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងប្រទេសទំាងពីរ ដែល​មិន​ត្រឹម​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេសនិងប្រជាជនទំាងសងខាងនោះទេ។ តែជាការរួម​ចំណែក​ការ​កសាង​សុខ​សន្តិភាព ការពង្រឹងពហុភាគីនិយមក្នុងតំបន់និងពិភពលោកផងដែរ។ សូមជម្រាបថា បន្ទាប់​ពី​ជំនួ​ប​ពិភាក្សា​ការងារទ្វេភាគីរួចហើយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម​បណ្ឌិត Xaysomphone Phomvihane បាន​អញ្ជើញ​ទៅ​ដាំ​ដើម​ឈើ​ទុក​ជា​អនុស្សាវរីយ៍​នៅ​ក្នុង​បរិវេណ​វិមានរដ្ឋសភាឡាវ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm