សម្តេច​តេ​ជោ ​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​ទេវ​នាដ​និម្មិត ឯម ធា​យ​ ដែល​បាន​ស្លាប់​ដោយ​ជរាពាធ

2021/06/15 04:38:30 am        539

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួនទៀត ​បាន​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ ​ទេវ​នាដ​និម្មិត ឯម ធា​យ ដែល​បាន​អនិច្ចកម្ម ​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ​ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ ដោយ​ជរាពាធ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ ​ឧបាសិកា​ព្រឹទ្ធ​សិល្បការិនី ​សំនៀងពីរោះ​គន្ធា ទេវ​នាដ​និម្មិត ឯម ធា​យ ដែល​បាន​អនិច្ចកម្ម ​កាលពី​យប់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ ដោយ​ជរាពាធ​។ ​តាមរយៈ​សារ​រំលែក​ទុក្ខ​នៅ​ថ្ងៃទី ១៥ ខែមិថុនា​នេះ សម្តេច​តេ​ជោ ​បាន​បង្ហាញ​នូវ​ក្តី​សោកស្ដាយ​យ៉ាង​នេះ​ថា «​ក្នុង​វេលា​ប្រកបដោយ​សមាន​ទុក្ខ​នេះ ខ្ញុំ​និង​ភរិយា​សូម​សម្តែង​នូវ​ការ​សោកស្តាយ ​ស្រណោះ​អាឡោះអាល័យ ចំពោះ​ការបាត់បង់​ឧបាសិកា​ព្រឹទ្ធាចារ្យ ​ទេវ​នាដ​និម្មិត ​ដែលជា​ការបាត់បង់​នូវ​ម្តាយ​ ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌​មិនចេះ​រីងស្ងួត និង​ជា​ព្រឹទ្ធាចារ្យ​សិល្បការិនី​ដ៏​ឆ្នើម ​ដែលជា​មរតក​មនុស្ស​រស់​ដ៏​មានតម្លៃ​បំផុត​នៃ​របាំ​ព្រះរាជ​ទ្រព្យ​»​។ ​សម្តេច​តេ​ជោ​ បន្តថា ​ពេញ​មួយ​ជីវិត​របស់​ឧបាសិកា​ព្រឹទ្ធាចារ្យ ទេវ​នាដ​និម្មិត បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ​រួមចំណែក ​លើកស្ទួយ និង​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​យើង​។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ ​ក៏បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សពវរព្រឹទ្ធ​សិល្បការិនី ​ទេវ​នាដ​និម្មិត ឯម ធា​យ ផងដែរ​។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម​នៅថ្ងៃនេះ ​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​ចាត់​ទុក​ព្រឹទ្ធាចារ្យ ឯម ធា​យ គឺជា​តួអង្គ​ដ៏​សំខាន់​មួយ​នៃ​ការរស់រាន​ឡើងវិញ​នៃ​របាំ​បុរាណ ​ក៏ដូចជា​វិស័យ​សិល្បៈ​ខ្មែរ ក្រោយ​ការ​ដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍​។ ​ឯកឧត្តម​ បាន​បន់ស្រន់​បែបនេះ​ថា​«​ខ្ញុំ​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ទេវ​នាដ​និម្មិត ឯម ធា​យ បាន​យោនយោគ​ក្នុងកា​ន់ទី​ស្ថាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

សូមបញ្ជាក់ថា ទេវ​នាដ​និ​មិ្ម​ត ឯម ធា​យ បានទទួល​មរណភាព នៅវេលា​ម៉ោង ១២:២០ នាទី​យប់ ថ្ងៃ​អង្គារ ៦​កើត​ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ​។ ក្រោយពី​ការ​ទទួល​មរណភាពរ​បស់​លោកយាយ ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់ខ្លួន​ដោយ​សម្តែង​នូវ​មរណទុក្ខ​ចំពោះ​មរណភាព​នេះ ​ដោយ​ពួកគេ​លើកឡើង​ដូចៗ​គ្នា​ថា ​ការ​ស្លាប់​របស់លោក​យាយ​នេះ​ជា​ការ​បាត់បង់​នូវ​ធនធាន​ដ៏​កម្រ​មួយ​ក្នុង​វិស័យ​សិល្បៈ​បុរាណ ​ហើយ​បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោកយាយ​បាន​ទៅកាន់​ទីឋាន​សុគតិភព​៕

​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am