សម្តេចប្រធាន​សភាផ្តាំនិស្សិតខ្មែរសិក្សានៅឡាវខិតខំរៀនសូត្រឱ្យមានវិជ្ជាជីវៈច្បាស់លាស់ដើម្បីបម្រើប្រទេសជាតិ

2023/12/03 11:29:37 pm        247

ភ្នំពេញ៖ ឆ្លៀតពេលដ៏មមាញឹកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតនិងមន្រ្តីការទូតកម្ពុជា ដែលកំពុងសិក្សានិងបំពេញបេសកកម្មការងារនៅក្នុងប្រទេសឡាវ។

ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារ ដែលសម្តេចស្នាក់នៅ​ ក្នុងទីក្រុងវៀងចន្ទន៍។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូននិស្សិតនិងមន្រ្តីការទូតទំាងអស់ដែលមានវត្តមាននាឱកាសនោះ។


សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ចូលរួមចំណែកកសាងពង្រឹងចំណងមិត្តភាពជាមួយប្រជាជនឡាវ ដែលជាមិត្ត ជាបងប្អូនមានទំនាក់ទំនងជាប្រពៃណី ជាមួយកម្ពុជាតំាងពីរយូរលង់មកហើយ។ សម្តេចបានលើកឡើងថា​ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសមត្ថភាព និងសីលធម៌របស់យុវជន ជាធនធានសំខាន់ប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង។


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបក្មួយៗនិស្សិតពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តោតសំខាន់លើការថែរក្សាការពារសុខសន្តិភាព និងការលើកកម្ពស់ជីវភាពលរដ្ឋប្រកបចីរភាព។ សម្តេចបានគូសបញ្ជាក់ថា សន្តិភាពមានសារៈសំខាន់ណាស់ ដូច្នេះយុវជនជំនាន់ក្រោយមានកាតព្វកិច្ចចូលរួមថែរក្សាការពារ កុំចាំដល់ពេលបាត់បង់សន្តិភាព ទើបស្វែងរកនោះមិនមែនជាការងាយស្រួលឡើយ។ សន្តិភាពនៅកម្ពុជា ទទួលបានដោយលំបាក បានមកពីការលះបង់ធ្វើពលិកម្មរបស់ឥស្សរជនជំនាន់មុន មានសម្តេចតេជោ ហ៊ុន សែន មួយរូបបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទំាងស្រុងពីទឹកដីរបស់កម្ពុជា។

តាមរបាយការណ៍របស់ ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសឡាវ និស្សិតកម្ពុជាកំពុងសិក្សានៅឡាវមានចំនួន៦៧នាក់ ក្នុងនោះ៣០នាក់ជាស្រ្តី។សិក្ខាកាមយោធាផ្លាស់ប្តូរមានចំនួន២៥នាក់ បួននាក់ជាស្រ្តី ចំណែកសិក្ខាកាមនគរបាលមានចំនួន៤នាក់ម្នាក់ជាស្រ្តី។ និស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ​ សិក្សាលើជំនាញជាច្រើន ដូចជាអក្សរ សាស្រ្តឡាវ កុំព្យូទ័រ ស្ថាបត្យកម្ម ភាសាអង់គ្លេសជាដើម។

សម្តេចមហារដ្ឋសភាធិការធិបតី បានមានប្រសាសន៍ថាសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះនិស្សិតនិងពលរដ្ឋខ្មែរ ដែលសិក្សា និងធ្វើការនៅក្រៅប្រទេសជាប្រចាំ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm