អា​ហ្ស​ង់​ទីន​បើកឆាក Copa America ស្មើ​ស៊ី​លី ​ខណៈ​មុន​ប្រកួត​មាន​រៀបចំ​រំលឹក​អនុស្សាវរីយ៍ និង​ស្នាដៃ Maradona

2021/06/15 06:35:16 pm        66

​បាល់ទាត់៖ ​អា​ហ្ស​ង់​ទីន​បាន​ចាប់ផ្ដើម​យុទ្ធនាការ ​ប្រកួតពានរង្វាន់​ជើងឯក​អាមេរិក​ខាងត្បូង Copa America របស់​ខ្លួន​ដោយ​ស្មើ​ជាមួយ​គូប្រជែង​ចាស់​ស៊ី​លី ១-១​។

​​មុន​ការប្រកួត​មានការ​រៀបចំ​ការ​រំលឹក​អនុស្សាវរីយ៍ និង​ស្នាដៃ​របស់​អតីត​វិ​រៈ​បុរស​បាល់ទាត់​អាហ្ស​ង់​ទីន ​លោក Diego Maradona ដែល​បានទទួល​មរណភាព​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ក្នុង​វ័យ ៦០ឆ្នាំ​។ ​​ក្នុង​វីដេអូ​ក្រា​ហ្វ្រិ​ក​ដែល​បង្ហាញ​នៅលើ​ទីលាន​វាលស្មៅ អមដោយ​ភ្លើង​យ៉ាង​ស្រស់ស្អាត យើង​ឃើញ​មានការ​បង្ហាញ​គ្រាប់​បាល់​របស់ Diego Maradona អូស​យកទៅ​ស៊ុត​បញ្ចូល​ទី​ម្នាក់ឯង និង​លើក​ពាន World Cup ១៩៨៦។ ​​ខ្សែប្រយុទ្ធ Barcelona, Lionel Messi ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នាំមុខ​មុន​ដោយ​បាល់ Freekick យ៉ាង​អស្ចារ្យ​នៅ​នាទី​ទី៣៣ ដែល​ជា​គ្រាប់​ទី៧៣ របស់​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​អោយ​ក្រុម​ជំរើស​ជាតិ​អាហ្ស​ង់​ទីន​។​ ​យ៉ាងណាក្តី​ក្រុម​ការពារ​តំណែង​ជើងឯក​ស៊ី​លី Eduardo Vargas ជា​អ្នក​តែ​ត​តាម​ស្មើ​វិញ​បន្ទាប់ពី​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Arturo Vidal ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី​។

​ងាក​មក​ការប្រកួត​មួយគូ​ទៀត​នៅក្នុង​ពូ​ល A នេះ​ផងដែរ​ប៉ា​រ៉ា​ហ្កា​យ​បាន​យកឈ្នះ​បូ​លី​វៀ ៣-១​។ បូ​លី​វៀ​ចាប់ផ្តើម​ដោយ​នាំមុខ​មុន​នៅ​នាទី​ទី ១០ ដោយ​បាល់ ១១ម៉ែត្រ​របស់ Erwin Saavedra​។​ ​តែ​ចូល​វគ្គ​ទី២ ប៉ា​រ៉ា​ហ្កា​យ​ដែលជា​ជើងឯក Copa America នេះ​ ២សម័យ​បាន​វាយបក​វិញ​តាម​ស្មើ​នៅ​នាទី​ទី៦២ ដោយ Alejandro Romero មុន​ង​ពេលដែល Angel Romero រកបាន​ ២​គ្រាប់​ម្នាក់ឯង​អោយ​ប៉ា​រ៉ា​ហ្កា​យ​យកឈ្នះ ៣-១​។​ ​​នេះ​ជា​ព្រឹត្តិការណ៍ Copa America លើក​ទី៤៧ ដែល​ត្រូវ​ប្រកួត​ឆ្នាំមុន ​តែ​ត្រូវបាន​លើក​ពេលមកដល់​ឆ្នាំ​២០២១ នេះ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សកល Covid-19៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        370
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        458

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm