សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖«រាល់ពេលមកដល់ប្រទេសឡាវ ខ្ញុំតែងមានអារម្មណ៍ថា ជាការមកលេងផ្ទះបងប្អូនរបស់ខ្លួន»

2023/12/04 04:16:35 pm        305

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ជម្រាបជូនថ្នាក់ដឹកនាំ សមាជិកសមាជិកា និងមន្រ្តីរាជការរដ្ឋសភាឡាវថា រាល់ពេលដែលសម្តេចអញ្ជើញ​មកបំពេញទស្សនកិច្ច​នៅប្រទេសឡាវ តែងមានអារម្មណ៍ថា ដូចជាបានមកលេងផ្ទះបងប្អូន​របស់ខ្លួនអញ្ចឹងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ បានរៀបចំលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ច នៅប្រទេសឡាវ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី អ្នកភូមិផងល្អទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ លើគ្រប់វិស័យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានលើកឡើងថា លើសពីអ្នកជិតខាងល្អ កម្ពុជានិងឡាវជាដន្លងនឹងគ្នា។ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាពេលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទំាងពីរកាន់តែស្អិតរមួតឡើង នៅលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានវាយតម្លៃខ្ពស់លើលទ្ធផលនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរកាលពីព្រឹកមិញសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោមការពិភាក្សា ផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នាទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមំាថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនទំាងពីរ នឹងសម្រេចបាននូវសុខដុមរមនា និងវិបុលភាព ជូនប្រជាពលរដ្ឋយើងទាំងសងខាង ទាំងពេលបច្ចុប្បន្ន និងអនាគត។

សូមជម្រាបថា នៅមុនពិធីលៀងសាយភោជន៍ ថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភាឡាវ បានរៀបចំពិធីបែបសាសនា សុំសេចក្តីសុខសេចក្តីចម្រើន ជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់ និងបានបួងសួងសូមឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរបានគង់វង្សជានិច្ចនិរន្ត ហើយប្រទេសទំាងពីរ ទទួលបានសុខសន្តិភាព មានការអភិវឌ្ឍជារៀងរហូតតទៅ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm