ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែល ធ្វើឱ្យវិបត្តិមនុស្សធម៌នៅហ្កាហ្សា កាន់តែអាក្រក់ទៅៗ

2023/12/04 05:16:19 pm        287

ខណៈការទម្លាក់គ្រាប់បែកជាថ្មីរបស់អ៊ីស្រាអែល នៅតែបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់​ពីការ​បញ្ចប់នៃបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស វិបត្តិមនុស្សធម៌​កំពុង​កើន​ឡើង​យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលហែកហួរដោយសង្រ្គាមមួយនេះ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានឲ្យដឹងថា យោធាអ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារលើទីតាំងជាច្រើននៅភាគខាងជើង និងកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប កាល​ពី​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រួមទាំងជំរំជនភៀសខ្លួនជាច្រើន និ​ង​មន្ទីរ​ពេទ្យ​មួយ​ដែល​កំពុង​ប្រតិបត្តិការ។

យោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន បានឱ្យដឹងថា អ៊ីស្រាអែល​បាន​ផ្តោត​លើ​ការ​វាយ​ឆ្មក់​ខ្លាំង​លើ​ទីក្រុងខាន់យ៉ូនីស (Khan Younis) បន្ទាប់ពីបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃ បានអស់​សុពលភាព​កាល​ពីថ្ងៃសុក្រ។ ការទម្លាក់គ្រាប់បែកកាន់តែខ្លាំងបានធ្វើឱ្យអគារលំនៅឋានត្រូវបំផ្លាញ ហើយពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើន​ទៀត​ត្រូវភៀសខ្លួន។

នៅជាយក្រុងខាន់យ៉ូនីស ជំរំតង់បណ្ដោះអាសន្នដែល​ដើមឡើយ​ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ផ្តល់​ជម្រក​ដល់ជនភៀសខ្លួនប្រហែល ២.០០០នាក់ ឥឡូវនេះត្រូវបានគ្រប​ដណ្ដប់​ដោយ​មនុស្ស​រហូត​ដល់ ៨.០០០នាក់ ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

កាល​ពីល្ងាចថ្ងៃសៅរ៍ ទីភ្នាក់ងារសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បានបញ្ជាក់ថា ខ្លួន​បានទទួលការផ្គត់ផ្គង់ជំនួយពីរថយន្តជំនួយប្រហែល១០០គ្រឿង ដែល​បាន​ចូលក្នុ​ង​តំបន់​ហ្កាហ្សា​ស្ទ្រីប តាមរយៈច្រកព្រំដែនរ៉ាហ្វាហ្វ ដែលជាចំណុច​ឆ្លង​កាត់តែ​មួយ​គត់​រវាង​ប្រទេស​អេហ្ស៊ីប និងតំបន់ហ៊ុមព័ទ្ធនេះ។ ការដឹកជញ្ជូននេះជាជំនួយផ្គត់ផ្គង់មនុស្សធម៌ដំបូងគេ ដែល​បាន​ចូល​តំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់បណ្ដោះអាសន្នបានផុតកំណត់មក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm