ទីភ្នាក់ងារស្ត្រីរបស់UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសរយៈពល ៨សប្តាហ៍​បន្ទាប់ពីអំពើឃោរឃៅ

2023/12/04 06:18:32 pm        226

ក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាន​ទម្លាយ​ភាព​ស្ងៀមស្ងាត់​របស់​ខ្លួន​ចំពោះ​ការ​ចោទ​ប្រកាន់​ពីបទឧក្រិដ្ឋកម្មផ្លូវភេទ ដែលធ្វើឡើងដោយក្រុមហាម៉ាស ហើយបាន​ថ្កោល​ទោស​ការ​វាយ​ប្រហារកាលពីថ្ងៃទី ៧ ខែតុលាជិតពីរខែ បន្ទាប់ពីពួកគេ បានធ្វើឡើង។

រយៈពេល ៥៧ថ្ងៃ បន្ទាប់ពីការវាយប្រហារនេះ ទីភ្នាក់ងារស្ត្រីរបស់UN បាននិយាយ​កាល​ពីម្សិលមិញថា​៖​«យើង​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការវាយ​ប្រហារ​ដ៏​ឃោរឃៅដោ​យ​ក្រុម​ហាម៉ាស​លើ​អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«យើង​មានការភ្ញាក់ផ្អើល​ចំពោះ​ករណី​ជា​ច្រើន​នៃ​អំពើ​ឃោរ​ឃៅផ្អែ​ក​លើភេទ និងអំពើហិង្សាផ្លូវភេទក្នុងអំឡុងពេលនៃការវាយប្រហារទាំងនោះ» ដោយ​បន្ថែមថា អង្គការនេះ បានអំពាវនាវឲ្យគ្រប់រឿងនៃអំពើហិង្សាផ្អែកលើភេទ ត្រូវបានស៊ើបអង្កេត និង​កាត់ទោស។

មន្ត្រីអ៊ីស្រាអែល បានចោទប្រកាន់អង្គការពិភពលោកនេះជាច្រើនដង រួមទាំងអង្គ​ការ​សហ​ប្រជាជាតិ និងអង្គការសុខភាពពិភពលោកថា មិនបានធ្វើគ្រប់គ្រាន់ ដើម្បីថ្កោល​ទោស​ក្រុម​ហាម៉ាស​ចំពោះ​ការវាយប្រហារដ៏ឃោរឃៅរបស់ខ្លួនទេ។

អាជ្ញាធរអ៊ីស្រាអែល បានជំរុញឲ្យអង្គការទាំងនោះចេញការស្តីបន្ទោសកាន់តែខ្លាំង ដោយ​និយាយ​ថា ភ័ស្តុតាងគ្រប់គ្រាន់នៃឧក្រិដ្ឋកម្មដែលធ្វើឡើង ដោយក្រុម​ភេរវករ​ហាម៉ាស​រួម​ទាំង​អំពើ​ហិង្សា​ផ្លូវភេទត្រូវបានផ្តល់ឲ្យផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm