សម្ដេច ទៀ បាញ់ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៥​ តាម​ប្រព័ន្ធ​វីដេអូ​

2021/06/15 11:52:50 am        533

ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៥ (15th ADMM) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៨ (8th ADMM-Plus) និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​វីដេអូ​ ដែល​កិច្ចប្រជុំ​នេះ ប្រទេស​ព្រុយ​ណេ​ធ្វើជា​ម្ចាស់ផ្ទះ​។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ឲ្យ​ដឹង របៀបវារៈ នៃ​កិច្ចប្រជុំ​ពីរ​ថ្ងៃ ​គឺ​ថ្ងៃទី​១៥ និង​១៦ ខែមិថុនា​នេះ គឺ​ទី​១- នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចូលរួម​អនុម័ត​ឯកសារ​ទស្សនទាន​ចំនួន​៤ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​សេចក្តី​ប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី​១៥​ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្ពោះ​ទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត សន្តិភាព និង​វិបុលភាព​អាស៊ាន​។

ទី​២- នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៨ ប្រមុខ​ការពារជាតិ​កម្ពុជា​ នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្ដីពី​បរិយាកាស​សន្តិសុខ​តំបន់ និង​អន្តរជាតិ​។ ​ក្នុងពេលនោះ សម្តេច​ពិជ័យ​សេនា នឹង​ចូលរួម​អនុម័ត​សេចក្តីប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ​ដោយ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​បូក ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​ឆ្ពោះទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត​សន្តិភាព និង​វិបុលភាព​អាស៊ាន​។

ទី​៣- ស្របគ្នា​នឹង​កិច្ចប្រជុំ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​ចិន​។ ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​សភាពការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ ​ខណៈ​សភាពការណ៍​ទាំងនោះ ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក ព្រួយបារម្ភ​យ៉ាងខ្លាំង​នោះ​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am