កងកម្លាំងអ៊ីស្រាអែល បានរកឃើញបង្គោលចំនួន ៨០០ដើម ដែលនាំទៅដល់បណ្តាញផ្លូវរូងក្រោមដី និងលេណដ្ឋានក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស ចាប់តាំងពីប្រតិបត្តិការថ្មើរជើងនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា ហើយបានបំផ្លាញជាងពាក់កណ្តាលនៃរូងក្រោមដីទាំងនោះ នេះបើតាមយោធាបាននិយាយកាលពីថ្ងៃអាទិត្យ (០៣ ធ្នូ)។

កងទ័ពអ៊ីស្រាអែលបានចេញផ្សាយវីដេអូកាលពីថ្ងៃអាទិត្យ ដែលបង្ហាញថាទាហានរបស់ខ្លួនកំពុងស្វែងរក និងបំផ្លាញផ្លូវរូងក្រោមដី ហើយបាននិយាយថារូងជាច្រើនស្ថិតនៅក្នុងតំបន់ស៊ីវិល ដូចជាសាលារៀន វិហារអ៊ីស្លាម សាលាមត្តេយ្យ និងសួនកុមារជាដើម។

ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះ បាននិយាយមុនសង្រ្គាមរយៈពេលប្រាំបីសប្តាហ៍នៅតំបន់ហ្កាហ្សាស្ទ្រីប ថា ខ្លួនមានផ្លូវរូងក្រោមដីរាប់រយគីឡូម៉ែត្រ ដែលជាបណ្តាញមានទំហំប៉ុននឹងប្រព័ន្ធរថភ្លើងក្រោមដីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ដើម្បីការពារ និងបម្រើជាមូលដ្ឋានប្រតិបត្តិការ។

នោះបានធ្វើឱ្យរូងក្រោមដីទាំងនោះក្លាយជាគោលដៅចម្បងសម្រាប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ជាមួយនឹងគ្រាប់រំសេវ ហើយក្រុមកងទ័ពវិស្វករបានប្រើប្រាស់រូបយន្តកំណត់ផែនទី និងជែលសម្រាប់បំផ្ទុះ ដែលអាចចាក់ចូលទៅក្នុងផ្លូវឆ្លងកាត់ទាំងនោះបាន៕