ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន

2023/12/04 06:46:34 pm        231

កែប៖ ឆ្លៀតក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រលើកទី១០ ជុំទី៣ យ៉ាងសប្បាយរីករាយ, អាជ្ញាធរ​ជាតិ​​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ​អិលអូអិល​ស៊ី​(LOLC) ក្រុមហ៊ុនទេសចរណ៍ធូវើលដ៍ វើលដ៍ផប និង​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​កែប បន្ត​រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជាការពញ្ញាក់អារម្មណ៍ លើក​កម្ពស់​ចំណេះដឹ​ង​ និង​ចូល​រួម​ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាក នៃគ្រឿងញៀន ខិត្ត​ប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និង​វត្ថុ​អនុស្សារីយ៍​ផ្សេងៗមាន៖ មួក ប្រតិទិន ច្បាប់​ ឆ័ត្រ ផ្លិត កែវ សម្រាប់ចែក​ជូន​ និង​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុម​គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។

លោក​ ឡោ សុវិជ្ជា អគ្គនាយករង​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​​ងញៀន ក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ សាធារណ​ជន​តែង​គាំទ្រ​ចូល​រួម​ទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ច្បាស់​ពី​បញ្ហាគ្រឿងញៀន។

ថ្លែងក្នុងនាមជាដៃគូ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បាន​ថ្លែង​​ថា​ ការចូលរួម​ជួយ​សង្គម​ជា​ការងារ​សំខាន់​ចាំបាច់​ដូច​ដែល​យើង​បាន​រួម​គ្នា​ធ្វើ​កន្លង​មក​មាន​ជា​អាទិ៍​៖ ការផ្សព្វផ្សាយអប់រំពីបញ្ហាអនាម័យតាមសាលារៀន សុវត្ថិភាពចរាចរណ៍ និង​ការងារ​បង្ការ​ទប់​ស្កាត់​បញ្ហាគ្រឿងញៀនជាដើម និងបានឧបត្ថម្ភគាំទ្រ​ជា​មធ្យោបាយ​សម្ភារ​បម្រើ​ដល់​ការងារ​សង្គមនានាផងដែរ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និង​ទំនាក់​ទំនង​សាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង​ថា បុណ្យ​សមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ​ «យើងទាំងអស់គ្នា ដើម្បីទេសចរណ៍» នៅខេត្តកែប រយៈពេល​៣ថ្ងៃ​ (ថ្ងៃ​១-៣ ខែធ្នូ ឆ្នាំ២០២៣) មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង​សាធារណ​ជន​បាន​ចូលរួម​យ៉ាងច្រើនកុះករ និងបានចូលទស្សនាសិក្សាស្វែងយល់ និងទទួល​យក​ឯកសារ​សម្រាប់​ផ្សព្វ​ផ្សាយបន្តដល់គ្រួសារ​ មិត្តភក្តិ​ សំដៅចូលរួមចំណែកកសាងបាននូវភូមិ ឃុំ មាន​សុវត្ថិភាព​ពី​បញ្ហាគ្រឿងញៀន​។

ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត បានបន្ត​ថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងថ្នាក់ដឹកនាំក្រសួង​ ស្ថាប័ន​ ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ​ ដែល​ជា​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ស្រប​ទៅ​នឹង​តាម​ឆន្ទៈ​មុះមុត​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី៧ ។ ឆ្លើយ​តប​នឹង​ឆន្ទះ​នេះ​ឯក​ឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដាក់​ចេញ​នូវ​សេចក្តី​ណែនាំ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​នោះ​ការងារ​ផ្សព្វ​ផ្សាយអប់រំតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោម​ជាតិ​ទាំង​អស់​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពីផលវិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ឥទ្ធិពលនៃគ្រឿងញៀន និងអប់រំ ដាស់​តឿន​ក្រើន​រំលឹក​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ និង​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បានថ្លែងអំណរគុណក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ និងក្រុមហ៊ុនទេសចរណ៍ធូវើលដ៍ 2world ,វើលដ៍ផប World Pop ជួយ​ឧបត្ថម្ភការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យ​ត្រូវការ​ការ​ចូល​រួម​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm