នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៩នាក់បានស្លាប់ និង១៥នាក់បានរងរបួស បន្ទាប់ពីក្រុមប្រដាប់អាវុធបានឆ្មក់ចូលទៅអណ្តូងរ៉ែ Poderosa របស់ប្រទេសប៉េរូ ដោយមានគ្រឿងផ្ទុះ និងបានចាប់ចំណាប់ថ្នូរ។
រដ្ឋាភិបាល និយាយថា ក្រុមអ្នកវាយប្រហារបានចូលទៅក្នុងច្រកអណ្តូងរ៉ែ បានប្រើប្រាស់គ្រឿងផ្ទុះ ដោយប្រឈមមុខជាមួយបុគ្គលិកសន្តិសុខនៅខាងក្នុងមកពីក្រុមហ៊ុន និងបានចាប់មនុស្សបួននាក់ជាចំណាប់ថ្នូរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនណ្តូងរ៉ែ Poderosa បាននិយាយថា កម្មករ១០នាក់ បានរងរបួសធ្ងន់ និង ៣ នាក់ផ្សេងទៀតរងរបួសស្រាល។ ក្រុមហ៊ុន និយាយថា ព្រឹត្តិការណ៍សោកនាដកម្មទាំងនេះមិនកើតឡើងតែឯងនោះទេ។ វាបណ្តាលមកពីការធ្លាក់ចុះនៃស្ថានភាពសុវត្ថិភាពនៅក្នុងតំបន់ហើយឧក្រិដ្ឋកម្មដែលបានរៀបចំទុកនេះ បាននាំឱ្យមានកំណើនការរុករករ៉ែខុសច្បាប់។

ក្រុមហ៊ុនងណ្តូងរ៉ែ Poderosa បាននិយាយថា អង្គការឧក្រិដ្ឋកម្មជាច្រើន បាននិងកំពុងធ្វើប្រតិបត្តិការដោយភាពគ្មានទោសពៃ ក្រោមការការពារដែលត្រូវបានផ្តល់ឲ្យដោយកម្មវិធី REINFO ជាកម្មវិធីមួយដែលរដ្ឋាភិបាលប្រទេសប៉េរូ បានប្រើប្រាស់ដើម្បីផ្តល់ការអនុញ្ញាតដល់អ្នកជីករ៉ែជាសិប្បករតាំងពីឆ្នាំ ២០១៧។