ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានព្រមានអ៊ីស្រាអែលថា គោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ក្រុមហាម៉ាស នឹងត្រូវប្រើពេលមួយទសវត្សរ៍ ប្រសិនបើអាចសម្រេចបានទាំងស្រុង។
លោកម៉ាក្រុង បាននិយាយកាលពីថ្ងៃសៅរ៍ថា៖«តើអ្វីជាការបំផ្លិចបំផ្លាញដល់ក្រុមហាម៉ាសទាំងស្រុង ហើយតើមាននរណាម្នាក់ គិតថាវាអាចទៅរួចទេ? ប្រសិនបើវាកើតឡើង សង្រ្គាម នឹងមានរយៈពេល ១០ ឆ្នាំ»។

អ៊ីស្រាអែល បានសន្យាបន្តប្រតិបត្តិការជើងគោក នៅតំបន់ហ្កាហ្សា រហូតដល់គោលដៅទាំងអស់របស់ខ្លួន ដែលរួមមានការកម្ចាត់ក្រុមហាម៉ាស ត្រូវបានសម្រេច។
នាយករដ្ឋមន្រ្ដីរបស់អ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយជាថ្មីក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃសៅរ៍ថា៖«យើងនឹងបន្តសង្រ្គាមរហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់»។ លោកបាននិយាយថា ខ្លួនបានណែនាំកងកម្លាំងការពារអ៊ីស្រាអែលឲ្យ «បង្កើន» ប្រតិបត្តិការ ដើម្បីបំផ្លាញក្រុមហាម៉ាស និង «ដោះលែងចំណាប់ថ្នូររបស់យើង»។

លោកម៉ាក្រុង បាននិយាយថា៖«សន្តិសុខយូរអង្វែង»របស់អ៊ីស្រាអែល កំពុងប្រឈមនឹងបញ្ហា ហើយមិនអាចធានាបានឡើយ ប្រសិនបើវា «កើតឡើង«ដោយធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ដូច្នេះហើយមានការមិនពេញចិត្តពីមតិសាធារណៈទាំងអស់ នៅក្នុងតំបន់»។