ក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះសន្និសីទវេជ្ជសាស្រ្ត លើកដំបូងរបស់ TYDA

2023/12/04 12:31:28 pm        418

សន្និសីទវេជ្ជសាស្រ្តឆ្នាំដំបូងរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហៅកាត់ថា TYDA រយៈពេល២ថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​ក្រសួង​សុខាភិបាល និងអ្នកចូលរួមប្រមាណ ៨០០ នាក់។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាល្ងាចថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសន្និសីទរយៈពេល២ថ្ងៃ ដែល TYDA បាន​រៀបចំ​ឡើង​ជាលើកដំបូង ដែលបានផ្ដល់​ឱកាស​ដល់​សិក្ខាកាម​ទទួល​បាន​ចំណេះ​ដឹង​វេជ្ជសាស្រ្ត​ថ្មីៗ បន្ថែម ដើម្បីយកទៅអនុវត្តក្នុងជំនាញរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងជា​ពិសេស​ដើម្បី​ពង្រឹង​នូ​​វការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ ក្នុងលើកកម្ពស់វិស័យសុខាភិបាល។

ថ្លែងក្នុងពិធីបិទសន្និសីទដែលរៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ ជំរុញ និងលើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ទាំង​អស់​ត្រូវ​រៀប​ចំ​ខ្លួន​ធ្វើជាមនុស្សល្អជាមុនសិន ដើម្បីឈានឆ្ពោះទៅជាគ្រូពេទ្យល្អ។ បន្ថែមពីនេះ ឯកឧត្តមក៏​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​ក្នុង​វិស័យ​សុខាភិបាល​ទាំងអស់​បន្ត​ចូលរួម​គាំទ្រ​ជាមួយ​បេសកកម្ម​របស់​សមាគមន៍​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងចូលរួមការអភិវឌ្ឍ ព្រមទាំងការធ្វើ​កំណែ​ទម្រង់​វិស័យវេជ្ជសាស្រ្ត ដើម្បីកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល។

សន្និសីទរយៈពេល២ ថ្ងៃ ដែលរៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែល​ហៅ​កាត់ថា TYDA ធ្វើឡើងក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» ក្នុងនោះ​ដែល​​សមាគម​បានអញ្ជើញវាគ្មិនឯកទេសជំនាញៗ មកពីស្ថាប័នជាតិ​ និងអន្តរជាតិ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ព្យាបាល និងលើក​ឡើង​ពី​ទ្រឹស្ដីថ្មីៗ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត​មក​បង្ហាញ​​ជូន​សិក្ខាកាម​ទាំងអស់ប្រមាណ ៨៩០នាក់។ សន្និសីទ២ ថ្ងៃ បានបែងចែងជា ៣៣ ប្រធានបទ​សំខាន់​ៗ ដែលផ្ដោតលើការព្យាបាលដោយប្រើថ្នាំ ក្នុងកាព្យាបាលដោយវះកាត់ ក្នុងនោះ​មាន​ដូចជា ការព្យាបាលជំងឺមហារីក ជំងឺបេះដូង រោគស្រ្តី និងជំងឺកុមារជាដើម។  

លោកជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី ​ហ៊ុន ម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA បានមានប្រសាសន៍ថា ក្នុងពិធីបើកសន្និសីទកាលពីថ្ងៃទី ២ធ្នូ ថា សន្និសីទ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​នេះពិតជាមានសារៈសំខាន់ ដែលបានរួមចំណែក​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។​ លោកជំទាវ​បន្ត​ថា TYDA គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និង​ព្យាបាល​អ្នក​ជំងឺ​ក្នុ​ងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ លើសពីនេះ ១១ ឆ្នាំនៃបេសកកម្មមនុស្សធម៌ក្នុងវិស័យសុខាភិបាល TYDA បានអនុវត្តយ៉ាង​ការងារ​យ៉ាង​ខ្ជាប់​ខ្ជួន​ស្រប​តាម​ផែន​ការសកម្មភាពដែលបានដាក់ចេញ និងជាពិសេសបន្តចូល​រួមជាមួយ​រដ្ឋាភិបាល​អាណត្តិទី៧ នេះ ដើម្បី ក្នុងការពង្រីកសេវាព្យាបាល និងពង្រឹងសុខភាពសាធារណៈ ព្រមទាំង​បង្ខិត​សេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង​គោលដៅជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍៕ អត្ថបទៈ ជាតា

 


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am