គណបក្សជាតិនិយម បារ៉ាទីយ៉ា ចាណាតា (Bharatiya Janata BJP) ដែលកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (០៣ វិច្ឆិកា) បានឈ្នះការបោះឆ្នោតក្នុងតំបន់នៅក្នុងរដ្ឋចំនួនបីក្នុងចំណោមរដ្ឋធំៗចំនួន ៤ នៅក្នុងការជំរុញដ៏ធំមួយសម្រាប់លោកនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី (Narendra Modi) នៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅខែឧសភា។

បណ្ដារដ្ឋធំៗរួមមានរដ្ឋ រ៉ាចាស្ថាន (Rajasthan) រដ្ឋ ម៉ាដយ៉ា ប្រាដេស (Madhya Pradesh) និងរដ្ឋ ឆាតទីសហ្គាស (Chhattisgarh) ព្រមទាំងរដ្ឋភាគខាងត្បូង តេឡាហ្គាណា (Telangana) បានបោះឆ្នោតកាលពីខែមុននៅក្នុងការបោះឆ្នោតថ្នាក់ខេត្តចុងក្រោយមុនការបោះឆ្នោតជាតិ ដែលលោក ម៉ូឌី នឹងព្យាយាមយកជ័យជម្នះសម្រាប់អាណត្តិទីបី។

គណបក្សជាតិនិយម BJP បានទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងរដ្ឋ រ៉ាចាស្ថាន និងរដ្ឋ ឆាតទីសហ្គាស ទល់នឹងគណបក្សខនក្រេស (Congress) ប្រឆាំងដ៏សំខាន់ ហើយរក្សាលទ្ធផលយ៉ាងប្រកៀកប្រកិតក្នុងរដ្ឋ ម៉ាដយ៉ា ប្រាដេស នេះបើយោងតាមទិន្នន័យរាប់សន្លឹកឆ្នោតពីក្រុមបោះឆ្នោតឯករាជ្យបានបង្ហាញ។

លទ្ធផលរបស់គណបក្ស BJP គឺប្រសើរជាងការរំពឹងទុកយ៉ាងទូលំទូលាយ ខណៈដែលការស្ទង់មតិ និងការបោះឆ្នោតបានស្នើឱ្យមានការប្រកួតប្រជែងយ៉ាងជិតស្និទ្ធរវាងគណបក្សរបស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី និងបក្សប្រឆាំង ខនក្រេស៕