មនុស្សជាង៧០០នាក់ស្លាប់ ក្នុងពេល២៤ម៉ោងចុងក្រោយ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា

2023/12/04 08:22:07 pm        411

ជនជាតិប៉ាឡេស្ទីនរាប់រយនាក់បានស្លាប់ នៅក្នុងការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលក្នុងរយៈពេលជាង២៤ម៉ោង ចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា ខណៈកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាដល់តំបន់កាន់តែច្រើនថែមទៀតទាំងក្នុង និងជុំវិញ ទីក្រុង Khan Younis ដែលជាទីក្រុងធំបំផុតទី២របស់តំបន់រងការឡោមព័ទ្ធមួយនេះ ឲ្យចាកចេញ។

ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅក្នុងតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនជាង៧០០នាក់ បានស្លាប់ ចាប់តាំងពីអ៊ីស្រាអែល បន្តការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ បន្ទាប់ពីបទឈប់បាញ់រយៈពេល៧ថ្ងៃបានផុតកំណត់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

មនុស្សជាង១,៥លាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ភាគច្រើននៃពួកគេ មកពីភាគខាងជើងតំបន់ហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុកដោយយោធា កាលពីថ្ងៃទី៧ខែតុលា ក្រោយក្រុមហាម៉ាសវាយប្រហារឆ្លងព្រំដែនចូលក្នុងទឹកដីអ៊ីស្រាអែលសម្លាប់មនុស្សប្រមាណ១.២០០នាក់។

កាលពីយប់ជ្រៅឈានចូលថ្ងៃអាទិត្យ ការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Khan Younis ទីក្រុង Rafah និងតំបន់មួយចំនួនភាគខាងជើងដែលត្រូវបានដាក់គោលដៅដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងថ្មើរជើង។

លោក James Elder អ្នកនាំពាក្យសកលរបស់អង្គការ UNICEF បានប្រាប់សារព័ត៌មាន Al Jazeera ពីតំបន់ហ្កាហ្សាថា ពេលអ្នកក្រឡេកមើលទៅទីណាក៏ដោយ ក៏អ្នកមើលឃើញពីកុមាររលាកខ្លួន ស្នាមរបួសពេញខ្លួន របួសក្បាល និងបាក់ឆ្អឹងជាដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm