កងកម្លាំងការពារអ៊ីស្រាអែល (IDF)បានបញ្ចេញវីដេអូនៃការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃនេះ ដោយបានសម្លាប់មេបញ្ជាការកងវរសេនាតូច Shati របស់ក្រុមហាម៉ាស។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា Haitham Hawajri ទទួលខុសត្រូវចំពោះការបញ្ជូនភេរវករហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលការសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា ហើយលោក បានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងទ័ព នៅក្នុងជំរុំ Shati នៃទីក្រុងហ្កាហ្សា ក្នុងអំឡុងពេលនៃការវាយលុកជើងគោក។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយទៀតថា លោក Hawajri និងកងវរសេនាតូចរបស់ខ្លួន ទទួលខុសត្រូវក្នុងការធានាមន្ទីរពេទ្យ Shifa នៃទីក្រុងហ្កាហ្សា ជាកន្លែងដែលក្រុមភេរវករ ត្រូវបានគេជឿថា មានមូលដ្ឋានប្រតិបត្តិការ នៅក្រោមមន្ទីរពេទ្យនេះ។