មន្ត្រីនិយាយថា ភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ី បានផ្ទុះកាលពីថ្ងៃអាទិត្យ ព្រួសផេះកម្ពស់ប្រមាណ៣គីឡូម៉ែត្រ ទៅលើអាកាស និងបានបង្ខំឲ្យជម្លៀសអ្នកឡើងភ្នំរាប់សិបនាក់។ ភ្នំ marapi ស្ថិតនៅលើកោះ ស៊ូម៉ាត្រា មានកម្ពស់ ២.៨៩១ម៉ែត្រ កំពុងប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី៣ នៃប្រព័ន្ធកម្រិតប្រកាសអាសន្ន៤កម្រិតរបស់ប្រទេសឥណ្ឌូនេស៊ី ហើយអាជ្ញាធរ បានដាក់តំបន់ហាមចូល នៅជុំវិញតំបន់មាត់ភ្នំភ្លើង។

ពុំមានរបាយការណ៍ភ្លាមៗនៅឡើយអំពី ការបំផ្លាញ និងអ្នកស្លាប់ឬរងបួស បន្ទាប់ពីការផ្ទុះប៉ុន្តែអ្នកឡើងភ្នំ៤២នាក់ បានបាត់ខ្លួន។ យោងតាមទីភ្នាក់ងារ អភិរក្សធនធានធម្មជាតិកោះស៊ូម៉ាត្រាខាងលិច បានឲ្យដឹងថា អ្នកឡើងភ្នំសរុប៧០នាក់ បានមកពិនិត្យនៅចំណុចច្រកចូលចំនួន២ ទៅកាន់ភ្នំ Marapi ចាប់តាំងពីថ្ងៃសៅរ៍ តាមរយៈប្រព័ន្ធកក់តាមអនឡាញ។

ក្រុមការងាររបស់ទីភ្នាក់ងារ កំពុងធ្វើការជម្លៀស ខណៈមនុស្ស២៨នាក់ត្រូវបានជម្លៀសចេញ ហើយកិច្ចប្រឹងប្រែងជម្លៀសនៅបន្តធ្វើឡើង។ លោក Dian Indriati ប្រធានបណ្តោះអាសន្នរបស់ទីភ្នាក់ងារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូដោយសង្ឃឹមថា គ្មានអ្នកស្លាប់ឬរងរបួសនោះទេ ហើយ មនុស្សគ្រាប់គ្នា មានសុវត្ថិភាព។
អ្នកឡើងភ្នំមួយចំនួន មិនបានជូនដំណឹងដល់អាជ្ញាធរអំពីវត្តមានរបស់ពួកគេនោះទេ នៅពេលចូលឬចាកចេញនៅតំបន់ទាំងនោះ ដូច្នេះចំនួនពិតប្រាកដនៃអ្នកឡើងភ្នំដែលមិនបានចុះក្នុងបញ្ជី នៅតែមិនច្បាស់។