យានអាកាសគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារលើប្រព័ន្ធបាញ់មីស៊ីលចល័ត នៅប្រទេសលីបង់ភាគខាងត្បូង ដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Shiaនៃក្រុមហេបូឡា បានប្រើដើម្បីបាញ់ផ្លោង ទៅលើផ្នែកភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

សារព័ត៌មាន Naharnet បាននិយាយថា ទីតាំងបាញ់មីស៊ីល គឺនៅជិតភូមិ ដែលត្រូវបានបោះបង់ចោលដោយអ្នកស្រុកភាគច្រើនរបស់ពួកគេ កាលពីខែតុលា។
ឧទ្ធម្ភាគចក្រអ៊ីស្រាអែលជាច្រើនគ្រឿង បានធ្វើការវាយឆ្មក់ ចូលក្នុងទឹកដីលីបង់ ដោយវាយប្រហារទៅលើមូលដ្ឋានមួយចំនួនរបស់ក្រុមហេសបូឡា។ ពុំមានព័ត៌មានអំពីលទ្ធផលនៃការវាយប្រហារទាំងនេះ ត្រូវបានផ្តល់ឲ្យទេ។

មុននេះ ក្រុមសកម្មប្រយុទ្ធ Shia បានបាញ់មីស៊ីលចំនួន ១១គ្រាប់ នៅពេលយោធាល្បាត ក្នុងតំបន់លំនៅដ្ឋានរបស់អ៊ីស្រាអែល។ រថយន្តជាច្រើនគ្រឿង បានឆេះក្នុងការវាយប្រហារនោះ អ្នករបួសត្រូវបាន ផ្តល់ឲ្យនូវជំនួយផ្នែកវេជ្ជសាស្រ្ដ។