លោកឧត្តមសេនីយ៍ Oleksandr Tarnavskyi មេបញ្ជាការនៃក្រុម Tavria បានរាយការណ៍ កាលពីថ្ងៃទី៣ ខែធ្នូថា កងកម្លាំងរុស្ស៊ី បានកាត់បន្ថយចំនួននៃការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែបានបង្កើនសកម្មភាពថ្មើរជើង នៅខ្សែត្រៀមជួរមុខភាគអាគ្នេយ៍។

លោក បាននិយាយថា ការប៉ះទង្គិចចំនួន ៥៥លើក រវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាកម្លាំងដែលបានកត់ត្រានៅជួរមុខភាគអាគ្នេយ៍ ក្នុងមួយថ្ងៃកន្លងទៅនេះ។
ប្រទេសរុស្ស៊ី បានបាត់បង់ទាហានចំនួន ៤៤០នាក់ និងយុទ្ធោបករណ៍យោធាចំនួន ៩គ្រឿង ខណៈដែលទាហានរុស្ស៊ីប្រហែល ១០នាក់ បានចុះចាញ់ នៅក្នុងតំបន់នេះ ក្នុងរយៈពេលមួយថ្ងៃកន្លងមក។ លោកមិនបានបញ្ជាក់ថា តើទាហានរុស្ស៊ី ត្រូវបានសម្លាប់ ឬរងរបួស ក្នុងពេលប្រតិបត្តិការ ឬក៏ទាំងពីរនោះទេ។

ទន្ទឹមនឹងនេះ មេបញ្ជាការរូបនេះ បាននិយាយថា សកម្មភាពយន្តហោះចម្បាំងរុស្ស៊ី មានកម្រិតទាប នៅក្នុងតំបន់។ យោធាអ៊ុយក្រែន បានកត់ត្រាការវាយប្រហារតាមអាកាសចំនួន ៥លើក នៅតំបន់នោះ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ដោយគ្រាប់បែកឡាស៊ែរជាច្រើនគ្រាប់ បានវាយប្រហារទីតាំង ដែលមិនត្រូវបានបង្ហាញ នៅក្នុងតំបន់ដូណិតស្ក៍(Donetsk)។