កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០

2023/12/04 09:30:17 pm        172

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០, នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

​ថ្លែងក្នុងឱកាសប្រារព្ធពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ មានគោលបំណងក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្តធំៗជាច្រើន ដោយក្នុងនោះមាន វិស័យសុខាភិបាលបានកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចេរភាពហិរញ្ញវត្ថុដែលធានាការគាំពារដល់ប្រជាជនដើម្បីឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណ: និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលនៃលក្ខខណ្ឌការងារ និងការរស់នៅ។ ការធ្វើទេសន្ដរប្រវេសន៍ជាចលករដែលបានផ្តល់ឱកាសជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូលជាមួយនឹងការងារដែលមានប្រាក់ខែខ្ពស់។ ការធ្វើទេសន្ដរប្រវេសន៍ជាអន្តរជាតិ អាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ក្នុងប្រទេសដើម តាមរយៈការបង្កើនប្រាក់ចំណូលរបស់ជនទេសន្ដរប្រវេសន៍ និងនៅក្នុងប្រទេសគោលដៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ។ ប៉ុន្តែទេសន្ដរប្រវេសន៍ក៏បានបង្កជាបញ្ហាដល់ជនទេសន្ដរប្រវេសន៍ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ និងជាពិសេសគឺកុមារផងដែរ លក្ខខណ្ឌសុខភាព និងសុវត្ថិភាពក្នុងវិស័យនានាដែលជនទេសន្ដរប្រវេសន៍មានទំនោរទៅធ្វើការ អាចមានភាពមិនច្បាស់លាស់ និងធ្វើឱ្យភាពងាយរងគ្រោះរបស់ពួកគេមានហានិភ័យខ្ពស់។

 ទន្ទឹមនឹងនេះព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងបានរួមចំណែកក្នុងវេទិកាជាសកលស្តីពីការធ្វើទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍ ដោយបានប្តេជ្ញាចិត្តរួមគ្នាជាសកលដើម្បីឆ្លើយតបជាវិជ្ជមាន ចំពោះដំណើរការនៃការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និង ស្របច្បាប់។ មិនតែប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលការណ៍ជាតិនិងអន្តរជាតិ ដើម្បីធានានូវការទទួលបានសេវាសុខភាពប្រកបដោយ គុណភាព និងសមធម៌ សម្រាប់ជនទេសន្តរប្រវេសន៍គ្រប់រូប សំដៅបង្កើតបរិយាកាសប្រកបដោយវឌ្ឍនភាព ផលិតភាព និងសុខភាពល្អ នៅក្នុងវដ្តនៃការធ្វើទេសន្តរប្រវេសន៍ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

 លើសពីនេះទៅទៀត ក្រសួងសុខាភិបាលបានដាក់ចេញទស្សនវិស័យរួមគឺ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។ ដើម្បីឆ្លើយតបចក្ខុវិស័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះ វិស័យសុខាភិបាលរួមមានការលើកកម្ពស់សុខភាពជូនប្រជាជន តាមរយ:ការពង្រឹងខឿនការពារសុខភាពជូនប្រជាជន ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅចំបង២ គឺការពារអាយុជីវិតប្រជាពលរដ្ឋពីហានិភ័យនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត និងគោលដៅទី២ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ដូចជាស្រ្តី កុមារវ័យជំទង់មនុស្សចាស់ជរា ជនមានពិការភាពតាមរយ:ការពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខ សុខភាព និងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាពក្នុងដំណើរឆ្ពោះទៅរកការគ្របដណ្តប់សេវាសុខភាពជាសកល។

 ការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍២០២២-២០៣០ នាថ្ងៃនេះពិតជាឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ចហានិភ័យសុខភាពសាធារណ:។

 សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី គ្រីស្ទីនប៉ាកូ (Kristine Parco) ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន លោក លោកស្រីតំណាងអង្គការសុខភាពពិភពលោក និងអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm