នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង

2023/12/04 09:42:37 pm        111

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្តេជ្ញារួមគ្នាថា នឹងខិតខំផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈកាន់តែងាយស្រួល ដើម្បីចូលរួមលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើង។ 

ការប្តេជ្ញាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលបានគំាទ្រលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ។ សម្តេចបានបន្តថា លទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧នេះ ជាលទ្ធផលបោះឆ្នោតប្រវត្តិសាស្រ្ត ដែលមានពលរដ្ឋយ៉ាងច្រើនលើសលប់បានចេញទៅបោះឆ្នោត និងបានគំាទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសដែលលទ្ធផលនេះបានធ្វើជាមូលដ្ឋានដ៏រឹងមាំ អនុញ្ញាតឱ្យឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន គឺ  សម្តេចតេជោ ហ៊ុន សែន ផ្ទេរអំណាចជូនឥស្សរជនជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយសមត្ថភាព ថាមពល និងមានសីលធម៌ខ្ពស់ ធ្វើជានាយករដ្ឋមន្រ្តីក្នុងការដឹកនាំប្រទេសជាបន្ត។ 

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ ហើយថ្មីៗនេះ បានឈានដល់កម្រិត ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ សម្តេចបានលើកឡើងបន្តថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបងជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ពហុនិយមដល់តំបន់និងសកលលោក ថែមទៀតផង។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់គឺពី១៦០លានដុល្លារ កាលពីឆ្នាំ២០២២ ឈានដល់២០៦លានដុល្លារ នៅត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ។ ឡាវជាប្រទេសដែលមានសក្កានុពលខាងថាមពលអគ្គិសនី ដែលកម្ពុជាក៏មានតម្រូវការថាមពលនេះច្រើនដែរ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅក្នុងប្រទេសឡាវថា ពិតជាមានសារៈសំខាន់ នៅក្នុងការពូនជ្រំនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅនៅលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ 

ឯកឧត្តមនាយករដ្ឋមន្រ្តី បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានគូសបញ្ជាក់ថា ក្នុងពេលបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅពេលអញ្ជើញទៅចូលរួមវេទិកានៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរបានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការបន្តនិងលើកកម្ពស់ពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណីឱ្យកាន់តែសម្រេចបាននូវលទ្ធផលច្រើនឡើងថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែម។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែរដ្ឋនិងបក្សឡាវ បានដាក់ចេញនូវកម្មវិធីមួយចំនួនក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។ ឆ្នាំ២០២៤ខាងមុខ ជាឆ្នាំទេសចរណ៍របស់ប្រទេសឡាវ សង្ឃឹមថាមានអ្នកទេសចរបរទេសជាច្រើននឹងចូលមកកម្សាន្តនៅឡាវ ចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm