ក្រុមរដ្ឋអ៊ីស្លាម អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏បង្ហូរឈាមនៅហ្វីលីពីន

2023/12/04 10:39:12 pm        28

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏បង្ហូរឈាមមួយនៅឯវិហារកាតូលិកក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (០៣ ធ្នូ) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងបណ្ដាលឲ្យមនុស្ស ៥០នាក់ ផ្សេងទៀតរងរបួស។

ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅក្នុងកន្លែងហាត់ប្រាណរបស់សាកលវិទ្យាល័យមួយក្នុងទីក្រុងម៉ារ៉ាវី (Marawi) ជាទីក្រុងមួយនៅភាគខាងត្បូងហ្វីលីពីន ដែលត្រូវបានឡោមព័ទ្ធដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមអស់រយៈពេលប្រាំខែក្នុងឆ្នាំ២០១៧។ ក្រុមរដ្ឋអ៊ីស្លាម ដែលមានឥទ្ធិពលនៅភាគខាងត្បូងរបស់ប្រទេសបាននិយាយនៅលើបណ្ដាញផ្ញើសារតេឡេក្រាម ថាសមាជិករបស់ខ្លួនបានបំផ្ទុះគ្រាប់បែកនោះ។

កាលពីព្រឹកថ្ងៃអាទិត្យ មុនការអះអាងររបស់ក្រុមរដ្ឋអ៊ីស្លាមនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានថ្កោលទោសចំពោះ «ទង្វើគ្មានន័យ និងសាហាវបំផុតដែលប្រព្រឹត្តដោយភេរវករបរទេស»។ នគរបាល និងយោធាបានពង្រឹងសន្តិសុខនៅភាគខាងត្បូងរបស់ប្រទេស និងជុំវិញរដ្ឋធានីម៉ានីល។

រដ្ឋមន្ត្រីការពារជាតិ លោក ហ្គីលប៊ឺតូ ទីអូដូរ៉ូ (Gilberto Teodoro) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីកាត់ទោសជនល្មើសនៃ «សកម្មភាពភេរវកម្ម» នឹងបន្តដោយឥតឈប់ឈរ។ លោក Teodoro បាននិយាយថា មាន «ការចង្អុលបង្ហាញដ៏រឹងមាំនៃក្រុមបរទេស» នៅក្នុងការបំផ្ទុះគ្រាប់បែកនេះ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ព័ត៌មានលម្អិត ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ការស៊ើបអង្កេតដែលកំពុងបន្ត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm