អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីទើបផុតអាណត្តិ លោក Benjamin Netanyahu បានច្រឡំអង្គុយលើកៅអីរបស់នាយករដ្ឋមន្ត្រីនៅក្នុងសភា បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅក្នុងរដ្ឋាភិបាលថ្មីកាលពីថ្ងៃអាទិត្យ។
ប្រធានសភាទើបផុតអាណត្តិ លោក Yariv Levin បានប្រាប់លោកឲ្យទៅអង្គុយកៅអីផ្សេង មុនពេលខាងគណបក្សប្រឆាំងចូលមកដល់។ ឧបទ្ទវហេតុនេះកើតឡើង បន្ទាប់ពីរដ្ឋសភាអ៊ីស្រាអែលបានអនុម័តសំឡេងភាគច្រើនស្ដួចស្ដើង បង្កើតរដ្ឋាភិបាលចម្រុះថ្មីដែលដឹកនាំដោយលោក Naftali Bennett ជាការបញ្ចប់របបដឹកនាំរយៈពេល ១២ឆ្នាំជាប្រវត្តិសាស្ត្ររបស់លោក Netanyahu។ កាលពីថ្ងៃចន្ទ មេដឹកនាំគណបក្សប្រឆាំងលោក Netanyahu បានក្លាយជាគណបក្សប្រឆាំងរបស់ប្រទេសអ៊ីស្រាអែល និងបាននិយាយថា រដ្ឋាភិបាលថ្មីដែលបានបញ្ចប់របបដឹកនាំ ១២ឆ្នាំរបស់លោកនឹងដួលរលំយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ សុខមាន