ប្រជាពលរដ្ឋក្រុងញូវដែល្លី ចែករំលែកស្ថានភាពលំបាករបស់ពួកគេ ស្របពេលខ្យល់កខ្វក់កើនឡើង

2023/12/04 10:48:20 pm        27

នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងញូវដែល្លី បានចែករំលែកស្ថានភាពអាក្រក់ដ៏លំបាករបស់ពួកគេ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងខ្យល់កខ្វក់ ស្របពេលដែលខ្យល់គ្មានសុខភាព បន្តកើតមាននៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។

 រូបភាពវីដេអូឃ្លីប ឃើញផ្លូវសំខាន់ៗនៅក្នុងទីក្រុងមួយនេះ និងអគារប្រវត្តិសាស្រ្ត គ្របដណ្តប់ដោយផ្សែងអ័ព្ទកខ្វក់ ស្របពេលដែលពពុះពុល ត្រូវបានមើលឃើញអណ្តែតផងដែរនៅក្នុងទន្លេពិសិដ្ឋយ៉ាមូណា ។ 

 លោក Ram Narayan Sharma គឺជាពលរដ្ឋក្នុងស្រុកមួយរូបនិយាយថា ទីក្រុងដែល្លី បានក្លាយជាបន្ទប់ឧស្ម័ន ដោយសារតែគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរទៅ នៅក្នុងតំបន់ ។

 រដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ មានតួលេខសន្ទស្សន៍គុណភាពខ្យល់កម្រិត ២៣៨ ធ្វើឲ្យវាស្ថិតក្នុងប្រភេទកម្រិតខ្យល់គ្មានសុខភាពខ្លាំង ។

ទិន្នន័យពី គណៈកម្មាធិការគ្រប់គ្រងខ្យល់កខ្វក់កណ្តាលឥណ្ឌា(CPCB) បង្ហាញពីសន្ទស្សន៍គុណភាពខ្យល់លើសពីកម្រិត ៤០០នៅតាមតំបន់ជាច្រើន នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ។ គុណភាពខ្យល់កខ្វក់លើសពីកម្រិត ៦០ ត្រូវបានគេចាត់ទុកថាជាខ្យល់គ្មានសុខភាព ។

 គុណភាពខ្យល់នៅក្នុងទីក្រុងញូវដែល្លី កាន់តែធ្ងន់ធ្ងរខ្លាំងជារៀងរាល់ឆ្នាំមុនរដូវរងារ ពេលដែលខ្យល់ត្រជាក់ទាក់ខ្យល់កខ្វក់ពីប្រភពជាច្រើនរូមទាំងរថយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតកាកសំណល់កសិកម្ម ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm