
កាលពីថ្ងៃអាទិត្យម្សិលមិញ ជនប៉ាឡេស្ទីនរងរបួស ៣៩នាក់ ក្នុងនោះ ២០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំងគ្រួសាររបស់ពួកគេ បានធ្វើដំណើរមកដល់ប្រទេសទុយនីស៊ី ចេញពីតំបន់ហ្គាហ្សាស្រ្ទីប ដើម្បីទទួលបានការព្យាបាល ។
ពួកគេត្រូវបានជម្លៀសចេញ កាត់តាមច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប ។
ជើងហោះហើរមួយវ៉ុលទៀត ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃអង្គារស្អែក ដើម្បីនាំមនុស្សរងរបួស ១៦០នាក់បន្ថែមទៀត ទៅព្យាបាលនៅប្រទេសទុយនីស៊ី ។
លោក Khalil Boukhrisគឺជាគ្រូពេទ្យមួយរូបរបស់ទុយនីស៊ី និយាយថា ចំនួនសរុបមនុស្សរងរបួស ៣៩នាក់ មានមនុស្ស ២០នាក់ បានរងរបួសធ្ងន់ ហើយនិងអ្នករស់នៅជាមួយពួកគេចំនួន ១៩នាក់ ដែលត្រូវការការថែទាំសុខភាពផងដែរ ។
ដោយឡែក ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសទុយនីស៊ី លោក Hael Al Fahoum និយាយថា ពួកយើងគឺជាមនុស្សខ្វះសមត្ថភាពប្រយុទ្ធប្រឆាំងជាមួយយុទ្ធសាស្រ្តដាក់ជាទាសកររបស់ហ្វាស៊ីសចក្រពត្តិនិយម ដែលមានគោលបំណងបំបែកពិភពអារ៉ាប់។
លោកបន្តថា ពួកយើងប្រើប្រាស់កម្លាំងរបស់ពួកយើង និងភាពធន់របស់កូនៗពួកយើង ។ គោលបំណងតែមួយគត់របស់ពួកគេ គឺធ្វើឲ្យវិនាសអន្តរាយ ឬបណ្តេញពួកយើងចេញពីមាតុភូមិរបស់ពួកយើង ៕