Benzema និង Griezmann ១០០% អាច​ចូល​លេង​បាន​ឲ្យ​បារាំង​ជួប​អាល្លឺម៉ង់​យប់​នេះ​

2021/06/15 07:27:23 pm        87

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ជួរមុខ​ទាំងពីរ Karim Benzema និង Antoine Griezmann ​សុទ្ធតែ​ត្រៀមខ្លួន​រួចរាល់​សំរាប់​ការប្រកួត​រាត្រី​នេះ​ ជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អាល្លឺម៉ង់​នៅ​ទីក្រុង Munich នៅ​ក្នុង​ពូ​ល F ដែល​ជា​ពូ​ល​ចុងក្រោយ​គេ​មិនទាន់​ប្រកួត​។

​កីឡាករ​ទាំងពីរ​នាក់សុទ្ធតែ​ទទួលរង​របួស ​ក្នុង​ការ​ប្រកួត​មិត្តភាព​ចុងក្រោយ​ឲ្យ​ក្រុម​បារាំង​យកឈ្នះ​ប៊ុល​ហ្ការី កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ដោយ Benzema មាន​របួស​ជើង និង Griezmann មាន​របួស​កំភួនជើង​។ ​យ៉ាង​ណាក្តី​កីឡាករ​ទាំងពីរ​ហ្វី​ត ១០០% វិញ​ហើយ​ និង​អាច​ចូល​លេង​បានការ​ប្រកួត​រាត្រី​នេះ​។​ ​បារាំង និង​អាល្លឺម៉ង់​នឹង​ជួបគ្នា​លើក​ទី ៦ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ ខណៈ​ជំនួប ៥លើក​កន្លងមក​នោះ​ឈ្នះ ២ដូចគ្នា និង​ស្មើ​មួយ​។​

​​បារាំង​ចុងក្រោយ​បំផុត​យកឈ្នះ​អាល្លឺម៉ង់​នៅ Euro ២០១៦ លទ្ធផល ២-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ ២​គ្រាប់​របស់ Antoine Griezmann​។​ ​ដោយឡែក​សំរាប់​ក្រុម​អាល្លឺម៉ង់​នឹង​អវត្តមាន​ខ្សែបម្រើ Leon Goretzka ខណៈ Ilkay Gundogan និង Toni Kroose ជា​ដៃគូ​នឹង​គ្នា​នៅ​តំបន់​កណ្ដាល​ពេល​អាល្លឺម៉ង់​យកឈ្នះ​ឡេ​តូ​នី ៧-០ ក្នុង​ជំនួប​មិត្តភាព​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        302
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm