ភ្នំពេ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។…………..
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះ ព្រមទាំងបានកោតសរសើរចំពោះការតាំងចិត្តខ្ពស់ប្រកបដោយឆន្ទៈរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍសមិទ្ធផលបន្ថែមទៀត ដើម្បីបង្កើតស្នាដៃបន្ដពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទក្នុងនីតិកាលមុនៗ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួនប្រកបដោយស្មារតីសាមគ្គីភា ព និងការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទកៈ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
ក្នុងពិធីនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានរម្លឹកឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយមហិច្ឆតា ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០ ៥០។
ឯកឧត្ដមបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវ ប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន ៤ គឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនប ទ និងការពង្រឹងស្ថាប័នអភិវឌ្ឍសមត្ថភាព និងធនធានមនុស្សជាដើម។
ឯកឧត្ដមបញ្ជាក់បន្ថែមថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាឱកាសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រសួង។ កិច្ចប្រជុំនេះ គឺជាសិក្ខាសាលាចែករំលែក និងប្រមូលធាតុចូល និងពិភាក្សាឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។ ហេតុនេះ អង្គប្រជុំសូមយកចិត្តទុកដាក់ពិភាក្សាឱ្យបានស៊ីជម្រៅលើការដាក់ចេញនូវវិធានការដោះស្រាយដោយផ្ដោ តលើកំណែទម្រង់រដ្ឋ និងរចនាសម្ព័ន្ធចាត់តាំងឱ្យឆ្លើយតបនឹងតម្រូវការនៅជនបទ និងការលើកផែន ការគន្លឹះលើរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួង និងធនធានមនុស្ស ព្រមទាំងមធ្យោបាយផ្សេងៗដែលត្រូវបំពាក់ជូន ជាពិសេសផ្ដោតលើការលើកទិសដៅការងារសម្រាប់កំណត់ជាកម្មវិធីអាទិភាពរបស់ក្រសួង៕ ដោយ៖ ក្រសួង, រូបភាព៖ អភិវឌ្ឍនជនបទ




