
ក្រុមអ្នកនិយមចូលចិត្តការហែលទឹកក្នុងទឹកកកនៅទីក្រុង Omsk តំបន់ស៊ីបេរី កាលពីថ្ងៃអាទិត្យ បានស្វាគមន៍រដូវរងាជាមួយនឹងការជ្រមុជចូលទឹកកកជាលើកដំបូងនៅក្នុងរដូវកាលនេះ ។
ប្រជាពលរដ្ឋក្នុងស្រុករាប់សិបនាក់ដែលហៅខ្លួនពួកគេថាជា “លោមមច្ឆា” បានជួបជុំគ្នានៅច្រាំងទន្លេ Irtysh ដើម្បីចួលរួមការប្រកួតប្រជែងស្ម័គ្រចិត្ត ឬបង្ហាញភាពក្លាហានក្នុងការហែលទឹកនៅក្នុងសីតុណ្ហភាព ៣អង្សាសេ ដោយសីតុណ្ហភាពខ្យល់មានប្រហែលសូន្យអង្សាសេ ។
ពលរដ្ឋជាច្រើន ចាត់ទុកបទពិសោធន៍មួយនេះថាជាការផ្លាស់ប្តូរឲ្យមានជីវិតល្អប្រសើរជាងនេះ ។
សមាជិកវ័យក្មេងជាងគេបំផុតរបស់ក្លិបលោមមច្ឆាក្នុងស្រុក គឺក្មេងប្រុស Viktor អាយុ ១៩ឆ្នាំ ដែលបានអបអររដូវកាលថ្មីជាមួយនឹងការបង្កើតកំណត់ត្រាផ្ទាល់ខ្លួននៃការនៅក្នុងទឹកបានរយៈពេល ៥នាទីជាប់ៗគ្នា ។
សូមបញ្ជាក់ថា សីតុណ្ហភាពជាមធ្យមសម្រាប់ខែធ្នូនៅទីក្រុង Omsk មានចំនួនដក ២០អង្សាសេ(-20 °C) ៕