
នេះ គឺជាលើកទី៣ក្នុងជីវិតរបស់ខ្លួន អ្នកស្រី Elada Sargsyan គឺជាជនភៀសខ្លួន។
ដោយបានកើតនៅក្នុងរដ្ឋធានីបាគូនៃប្រទេសអាស៊ែរបៃហ្សង់ អ្នកស្រី Sargsyan បានភៀសខ្លួនចេញពីស្រុកកំណើតរបស់ខ្លួនក្នុងឆ្នាំ ១៩៨៨ ក្នុងអាយុ ១៩ឆ្នាំ ខណៈដែលសហភាពសូវៀត ចាប់ផ្តើមបែក បាក់។
ជនជាតិភាគតិចអាមេនីភាគច្រើនដែលធ្លាប់ជាទីក្រុងនេះ ត្រូវបានបណ្តេញចេញ នៅក្នុងអំពើហិង្សា ដែលបង្កឡើងដោយការផ្ទុះឡើងនៃជម្លោះជនជាតិភាគតិចនៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ជាដែនដីគ្រិស្តសាសនិកអាមេនីស្វយ័តដ៏ធំ នៅក្នុងសាធារណរដ្ឋមូស្លីមសូវៀត ភាគច្រើននៃ ប្រទេសអាស៊ែរបៃហ្សង់ ដែលនឹងឆាប់ជាប្រទេសឯករាជ្យ។
អ្នកស្រី Sargsyan និងគ្រួសាររបស់គាត់ បានភៀសខ្លួនទៅប្រទេសអាមេនី បន្ទាប់មកបានសង់ផ្ទះ នៅក្នុងភូមិ Aknaghbyur ក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលត្រូវបានគេស្គាល់ថា Agbulaq ក្នុងប្រទេសអាស៊ែ របៃហ្សង់ ទោះបីជាតំបន់ភ្នំនេះ ស្ថិតនៅក្នុងប្រទេសអាស៊ែរបៃហ្សង់ និងកំពុងមានសង្រ្គាមជាមួយរដ្ឋាភិបាលនៅទីក្រុងបាគូក៏ដោយ។