
បន្ទាប់ពីជួបជាមួយប្រធានាធិបតីប្រទេសបេឡារុស្ស លោកអាឡិចសិនឌើរ លូកាសិនកូនៅថ្ងៃច័ន្ទនេះមក ប្រធានាធិបតី ស៊ី ជិនពីង បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានអោយដឹងថា ចិនមានបំណងបន្ដ
ពង្រឹងកិច្ចសហប្រតិបត្ដការជាយុទ្ធសាស្រ្ដរបស់ខ្លួនជាមួយប្រទេសបេឡារុស្ស ឲ្យកាន់តែរឹងមាំថែមទៀត។
រូបភាពរបស់ទូរទស្សន៍រដ្ឋCCTV បានបង្ហាញថា លោកស៊ី និងលោកលូកាសិនកូ បានជួបគ្នានៅឯផ្ទះសំណាក់រដ្ឋ ទាវយូថៃ (Diaoyutai) ក្នុងក្រុងប៉េកាំង ជាទីដែលមេដឹកនាំទាំងពីរ បានពិភាក្សាជាមួយនឹងប្រតិភូទាណងសងខាង ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោកស៊ី បានប្រាប់លោកលូកាសិនកូថា ប្រទេសទាំងពីរ គួរតែធ្វើអោយប្រសើរឡើងនូវការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងលើកកម្ពស់សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មក ព្រមទាំងការផ្លាស់ប្ដូរប្រជាជនគ្នាទៅវិញទៅមកផងដែរ។
មេដឹកនាំចិន ក៏បានបាននិយាយផងដែរថា ក្រុងប៉េកាំង និងប្រទេសនៅអឺរ៉ុបខាងកើតមួយនេះ គួរតែអនុវត្ដន៍គម្រោងដូចជា សួនឧស្សាហកម្មចិន-បេឡារុស្ស និងលើកកំពស់កិច្ចប្រតិបត្ដការឧស្សាហកម្ម៕