
មេបញ្ជាការកងទ័ពស្រីលង្កា លោកឧត្ដមសេនីយ៍ទោ វីគូម លីយ៉ាណាជ បានអញ្ជើញទៅគោរពវិញណក្ខន្ធទាហានឥណ្ឌាដែលបានស្លាប់នៅក្នុងក្រុងញូដេលីនៅថ្ងៃច័ន្ទនេះ។
លោក លីយ៉ាណាជដែលស្ថិនៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃទៅប្រទេសឥណ្ឌា បានអញ្ជើញទៅដាក់កម្រងផ្កានៅឯកន្លែងគោរពវិញាណក្ខន្ធសង្រ្គាមជាតិ និងចូលររួមរំលែកទុក្ខ។
មេបញ្ជាការកងទ័ពរូបនេះ ត្រូវបានទទួលដោយពិធីកងកិត្ដិយសរបស់កងទ័ពឥណ្ឌាទាំងបីនៅមុនកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌារបស់លោកគឺឧត្ដមសេនីយ ម៉ាណូស ប៉ាន់ (Manoj Pande)។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌារាយការណ៍ថា ប្រទេសឥណ្ឌាថ្មីៗនេះ បានបង្កើនកម្ចីឥណទាន ១ពាន់លានដុល្លារ សម្រាប់ប្រទេសស្រីលង្កាមួយឆ្នាំដោយផ្ដល់មូលនិធិគាំទ្រសម្រាប់ប្រទេសដែលកំពុងជួបបវិបត្ដិមួយនេះ សម្រាប់ចំណាយលើការនាំចូលរបស់សំខាន់ៗ។
កម្ចីឥណទាននេះជាផ្នែកមួយនៃទឹកប្រាក់ប្រមាណជា៤ពាន់លានដុល្លានៅក្នុងការផ្ដល់ជំនួយគ្រាមានអាសន្នដែលបានបន្ដដោយប្រទេសឥណ្ឌាក្នុងអំឡុងពេលស្រីលង្កាកំពុងជួបវិបត្ដិហិរញ្ញវត្ថុកាលពីដើមឆ្នាំមុន ដែលគ្រោងនឹងបញ្ចប់នៅខែមិនាខាងមុខ៕