ក្រសួង​ការងារ នឹង​ហៅ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​បំភ្លឺ​រឿង​គម្រោង​បញ្ឈប់​បុគ្គលិក​ នៅ​ថ្ងៃស្អែក​

2021/06/15 07:53:12 pm        522

ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹង​អញ្ជើញ​ភាគី​ក្រុមហ៊ុន​ណាហ្គា​វើ​ល ​មក​ប្រជុំ​នៅ​ថ្ងៃស្អែក​ ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​គម្រោង​បញ្ឈប់​បុគ្គលិក​ជាង​១​ពាន់​នាក់​។ ​ការហៅ​បំភ្លឺ​នេះ ធ្វើឡើង​តប​តាម​ការ​ស្នើសុំ​របស់​សហជីព​តំណាង​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល ​ដែល​ស្នើសុំ​អន្តរាគមន៍​ទៅ​ក្រសួង​ការងារ ​នាពេល​កន្លងមក​។

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានបញ្ជាក់​ប្រាប់​ប៊ី​ធី​វី ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ​ថា ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើ​ល ត្រូវ​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​នៅ​ក្រសួង​ការងារ​នៅ​ថ្ងៃរសៀល​ថ្ងៃទី​ពុធ​ ទី១៦ ខែមិថុនានេះ ដើម្បី​បកស្រាយ​ជុំវិញ​ញត្តិ​របស់​សហជីព។

ការប្រជុំ​ជាមួយ​ភាគី​ក្រុមហ៊ុន ធ្វើឡើង បន្ទាប់ពី​ក្រសួង​បាន​អញ្ជើញ​តំណាង​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ដើម្បី​បកស្រាយ​លើ​ការ​ស្នើសុំ​ចំនួន៥​ចំណុច ​ក្នុង​ញត្តិ​ដែល​បាន​ដាក់​មកកាន់​ក្រសួង​ការងារ​កន្លងមក ។

អ្នកនាង ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០២១​នេះ​ថា ​ការ​អញ្ជើញ​លើក​ទី​១​នេះ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គឺ​ដើម្បី​ទៅ​បំភ្លឺ​តាម​នីតិវិធី ដោយ​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ការ​ទាមទារ​នៅក្នុង​លិខិត​។ អ្នក​នាង ​បាន​ឲ្យ​ដឹង​ទៀតថា ជាទូទៅ​ការ​កោះហៅ​នេះ ដំបូង​កោះហៅ​ជួប​ភាគី​ដើម​បណ្តឹង​ដែល​ជា​សហជីព​នាពេលនេះ ​បន្ទាប់មក​ទើប​ក្រសួង​នឹង​អញ្ជើញ​ភាគី​ក្រុមហ៊ុន​ជួប​តាម​ក្រោយ​។

យោងតាម​ប្រភព​ដដែល ក្រសួង​នឹង​កំណត់​ពេលវេលា​សមស្រប​ណាមួយ ​ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​បាន​ជួប​តទល់​គ្នា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ ​បន្ទាប់ពី​បាន​ជួប​ជាមួយ​ភាគី​សហជីព ​និង​តំណាង​ក្រុមហ៊ុន​រួចហើយ​។

ការ​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត និង​សមាជិក​សហជីព​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ​បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​សរុប​ចំនួន​ជាង១ ៣០០​នាក់ ​ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។

ក្នុង​ញត្តិ​ដាក់​ទៅ​ក្រសួង​ការងារ ​សហជីព​​បាន​ស្នើ​សុំ​៥​ចំណុច រួមមាន​ ៖ ១.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, ៣.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​, ៤.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្ដល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ ដែល​កំពុង​បំរើ​កា​រងារ ​និង​៥.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ក្រុមហ៊ុន​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm