ឯកឧត្តម ប៉ែន បូណា ៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា

2023/12/05 02:58:08 am        79

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុង «កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៖ បញ្ហាប្រឈមនិងមាគ៌ាឆ្ពោះទៅមុខ»។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំលេចអំពីកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ និងជាកម្មវិធីគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានីភ័យដើម្បីឱ្យពួកគាត់មានជីវភាពធូរធាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះហើយជាការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ។ ឯកឧត្តមបញ្ជាក់ទៀតថា តាំងពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ ចតុកោណ រហូតដល់បញ្ចកោណ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានគូសរំលេចអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដោយទទួលយកសំណូមពររបស់ពួកគេទៅដោះស្រាយគ្រប់បញ្ហាមិនថាសំណូមពរនោះធ្វើឡើងតាមហ្វេសប៊ុក តាមការដាក់លិខិត ឬតាមវេទិកាសាធារណៈនានានោះឡើយ។ ជាចុងក្រោយ ឯកឧត្តម ប៉ែន បូណា សំណូមពរឱ្យអង្គការសង្គមស៊ីវិលនានាវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននៅកម្ពុជាដោយផ្អែកលើបរិបទកម្ពុជាគឺមិនមែនយកស្តង់ដារលោកខាងលិចមកធ្វើជាខ្នាតវាស់នោះឡើយ។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal រៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ដោយមានការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៣។ កិច្ចសន្ទនានេះ មានការចូលរួមពីវាគ្មិនប្រមាណជា ៥០ រូប តំណាងទីភ្នាក់ងាររាជរដ្ឋាភិបាល មន្ត្រីអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្ស និងតំណាងយុវជនជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm