
ប្រធានាធិបតីទួរគីលោកថៃយីប អឺដូហ្កាន់បាននិយាយនៅថ្ងៃច័ន្ទនេះថា នាយករដ្ឋមន្រ្ដីបេនចាមីន ណេតាន់យ៉ាហ៊ូ ទំនងជានឹងត្រូវកាត់ទោសពីបទ ឧក្រដ្ឋកម្មសង្រ្គាមចំពោះការបន្ដវាយលុករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ស្រ្ទីប។
នៅក្នុងបទអន្ដរាគមន៍មួយទៅកាន់កិច្ចប្រជុំរបស់អង្គការគណៈកម្មាធិការសហប្រតិបត្ដិការអ៊ីស្លាមក្នុងទីក្រុងអ៊ីស្ដង់ប៊ុល លោកអឺដូហ្កាន់ បាននិយាយថា លោកណេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថា លោកគឺ កំពុងបន្ដគោលនយោបាយវាទីនិយម ដោយបានបន្ថែមថា ការការពារតំបន់ហ្កាហ្សាឥឡូវនេះ គឺដូចគ្នានឹងការការពារក្រុងអ៊ីស្លាមផ្សេងទៀតក្នុងតំបន់។
ដោយចង់និយាយសំដៅដល់អតីតប្រធានាធិបតីយូហ្គោស្លាវី លោកស្លូបូដាន់ មីឡូសេវិក ដែលត្រូវបានគេកាត់ទោសពីបទប្រល័យពូជសាសន៍ ឧក្រឹដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម នៅឯសាលាក្ដីក្រុងឡាអេ លោកអឺដូហ្កាន់បាននិយាយថា នៅចំពោះមុខឧក្រិដ្ឋកម្មសង្រ្គាម លោកណេតាន់យ៉ាហ៊ូ ដែលជាអ្នកសម្លាប់រង្គាលក្នុងតំបន់ហ្កហ្សាឥឡូវនេះ នឹងត្រូវកាត់ទោសពីបទមនុស្សឃាតក្នុងតំបន់ហ្កាហ្សាដូចគ្នានឹង លោកមីឡូសេវិកដែលត្រូវបានគេកាត់ទោសពីបទប្រល័ួពូជសាសន៍ផងដែរ។
ប្រទេសទួរគីដែលជាអ្នកគាំទ្រដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះដែលមានជាច្រើន
ទសវត្សន៍មកនោះ បានរិះគន់ប្រទេសអ៊ីស្រាអែលធ្ងន់ៗទៅលើយុទ្ធនាការរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្ដើមឆ្លើយតបទៅនឹងពួកសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហាកាលពីថ្ងៃទី៧តុលាកន្លងទៅនេះ។ យោងតាមក្រសួងសុខាភិបាលតំបន់ហ្កហ្សាបានអោយដឹងថា មនុស្សជាង ១៥,៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនិងថ្មើរជើងរបស់អ៊ីស្រាអែល៕