
ចំណាប់ថ្នូរជនជាតិថៃ ០៦នាក់ថែមទៀត បានវិលត្រឡប់ដល់ប្រទេសថៃវិញហើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីត្រូវបានដោះលែងពីការចាប់ឃុំខ្លួនរបស់ក្រុមហាម៉ាស ក្នុងតំបន់ហ្កហ្សាមក។
អូវ៉ាត់ ស៊ូរីយ៉ាស្រ៊ីដែលមានដៃគូរង់ចាំទទួលលោកនៅពេលទៅដល់ បានអរគុណអាជ្ញាធរថៃ និងអាជ្ញាធអ៊ីស្រាអែលនិងប្រព័ន្ធផ្សព្វផ្សាយ ហើយបាននិយាយថា លោកពិតជារីករាយណាស់ដែលបានមកដល់មាតុភូមិវិញ។
ក្រសួងការងារបានរាយការណ៍ថា លោកអូវ៉ាត់ មានរបួសក្បាល និងរបួសស្រាលក្នុងអំឡុងពេលចាប់ខ្លួនយកទៅ។
ពលករថៃចំនួន២៣នាក់បានវិលត្រឡប់ទៅស្រុកវិញបន្ទាប់ពីក្រុមហាម៉ាស បានដោះលែងមក។ ចំណែក៩នាក់ទៀត កំពុងជាប់ឃុំខ្លួននៅឡើយ ខណៈការប្រយុទ្ធដ៏បង្ហូរឈាម កំពុងកើនឡើងខ្លាំងនៅក្នុងតំបន់ហ្កហ្សា បន្ទាប់ពីបទឈប់បាញ់៧ថ្ងៃបានបញ្ចប់កាលពីថ្ងៃសុក្រនោះ។