ក្រសួង​ឧស្សាហកម្ម ជំរុញ​លើក​កម្ពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម

2021/06/15 08:18:40 pm        481

ភ្នំពេញ ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​អនុវត្ត​បាន​ជោគជ័យ​ប្រព័ន្ធ​ផលិតកម្ម ហៅ​កាត់​ថា LEAN Manufacturing ​ដែល​ជួយ​លើក​កម្ពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម (SME)​នៅ​កម្ពុជា​។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​ជាតិ​ស្តីពី "​វដ្ដ​នៃ​គុណភាព នវានុវត្តន៍ និង​ប្រព័ន្ធ​ផលិតកម្ម LEAN ដើម្បី​លើក​កម្ពស់​ផលិតភាព ​សហគ្រាស ធន​តូច​និង​មធ្យម (SME) តាមរយៈ​ប្រព័ន្ធ ​(Zoom Cloud Meeting) នៅ​ថ្ងៃទី ​១៤ ខែ មិថុនា ឆ្នាំ២០២១ ថា បើទោះបី​មាន​វិបត្តិ​សុខភាព​សាកល​កូ​វីដ​-១៩​ យ៉ាងណាក្តី ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ នៅតែ​បន្ត​ស្វះ​ស្វែងរក​វិធីសាស្ត្រ ​ដើម្បី​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ​និង​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា ។

ជាក់ស្តែង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ ​សហការ​ជាមួយ​អង្គការ​ផលិតភាព​អាស៊ី (APO) បាន​សាកល្បង​អនុវត្ត​គម្រោង​ផ្តោត​លើ​ផលិតកម្ម LEAN (LEAN Manufacturing) ​ទៅលើ​ក្រុមហ៊ុន​គំរូ​ចំនួន ៣ តាមរយៈ​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដោយ​ផ្ទាល់​ខ្លះ និង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ ​ដើម្បី​វាស់វែង​នៃ​វិធីសាស្ត្រ​ផលិតភាព ​ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន ។

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បន្តថា តាមរយៈ​ការរៀនសូត្រ​ពី​បទ​ពិសោធន៍​ទាំងនេះ ​ឃើញថា​ ប្រព័ន្ធ​ផលិតកម្ម LEAN ផ្តោត​លើ​ការ​បង្កើន​សកម្មភាព​ផ្តល់​តម្លៃ​បន្ថែម​ជូន​អតិថិជន​របស់ខ្លួន ​ហើយ​កាត់​បន្ថយ​សកម្មភាព នឹង​បាន​ផ្តល់​តម្លៃ​បន្ថែម​ឲ្យ​បាន​កាន់តែ​ខ្ពស់ ​ដែល​កន្លងមក​សកម្ម​ភាព​ផ្តល់​តម្លៃ​បន្ថែម​នេះ តាមរយៈ​ការអនុវត្ត​របស់​ក្រុមហ៊ុន​នានា​ មាន​មិនបាន​ដល់ ៣% ​នោះឡើយ​ ដែលជា​ការ​ធ្វើ​ឲ្យ​ក្រុម​ហ៊​ន​ចំណាយ​រហូតដល់ ៩៧% លើ​សកម្មភាព​ដែល​ពុំបាន​ផ្តល់​តម្លៃ​បន្ថែម​ជូន​អតិថិជន ដែល​នេះ​ជា​ការ​ខាតបង់​យ៉ាង​ច្រើន​សម្បើម​, បើ​សហគ្រាស​អាច​បង្កើន​សកម្មភាព​ផ្តល់​តម្លៃ​បន្ថែម​ដល់ ៥% ឬ​ដល់ ១០% នោះ សហគ្រាស​នឹង​អាច​ទទួល​បាន​ជោគជ័យ នឹង​ក្លាយ​ជា​សហគ្រាស​ឆ្នើម​ផងដែរ​៕

​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm