ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/12/05 05:06:45 pm        93

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យគណៈប្រតិភូគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋ​ប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម FANG Chunming អនុប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួប​សម្តែង​ការ​គួរ​សម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣។

នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម FANG Chunming និងសហការីនៅកម្ពុជា។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បី​ពង្រឹង​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​វិញ​ទៅ​មក​នៃ​សភាប្រ​ជាជ​ន​ចិន ក៏ដូចជាសភាប្រជាជនខេត្តក្វាងស៊ី និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយ​ក៏​ជាស​ក្ខីភាព​បង្ហាញ​ឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមហាមិត្តចិន​ជា​ប្រទេស​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង ដែល​រដ្ឋាភិបាលនិងប្រជាជនចិនសម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះ​ទៅ​រក​វឌ្ឍនភាពរុងរឿងយ៉ាងឆាប់រហ័ស។

ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភា​ប្រជាជន​ខេត្ត​ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ី បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋសភាក​ម្ពុ​ជា​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​គណៈ​ប្រតិភូសភាប្រជាជនខេត្តក្វាងស៊ីនាពេលនេះ និងថា ចិននិងកម្ពុជា ជាបងប្អូនដ៏ល្អ និង​ជាមិត្តដែកថែប។ កន្លងមកថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ចិន កម្ពុជា​បាន​ជំរុ​ញ​លើក​កម្ពស់​ចំណង​មិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ី​ជម្រៅ​ឈាន​ឡើង​មួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាព​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បាន​ប្តេជ្ញា​ខិតខំ​រួម​គ្នា​ក្នុង​ការជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។

ឯកឧត្តម FANG Chunming ក៏បានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម រវាងចិន និងកម្ពុជា ដែលមានការរីចម្រើនឡើងជាលំដាប់ រួមទាំង​កិច្ច​សហប្រតិបត្តិការ​លើវិស័យកសិកម្ម វិស័យសុខាភិបាល រវាងចិន និងកម្ពុជា ជាពិសេសរវាងកម្ពុជា ជា​មួយ​ខេត្តក្វាងស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរចិន កម្ពុជា ដែលផ្ដោតលើវិស័យវប្បធម៌និងការអប់រំជាដើម។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​គណៈ​ប្រតិភូ​សភា​ប្រជាជន​ខេត្តក្វាងស៊ី បន្ថែមថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាប្រជាជនចិនទូទាំងប្រទេស ក៏ដូចជា​មួយ​សភា​ប្រជាជន​ខេត្ត​ក្វាង​ស៊ីដោយផ្ទាល់ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវ​បាន​កសាង​យ៉ាង​រឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឲ្យកាន់តែប្រសើរឡើង និងស្ថិតស្ថេរយូរអង្វែងតទៅទៀត។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាន​ស្នើ​ដល់​ខេត្តក្វាង​ស៊ី​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​ទិន្នន័យមួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆា និងអង្ករ ពីព្រោះ​ខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធគ្រប់គ្រងទិន្នន័យយ៉ាងល្អសម្រាប់ពាណិជ្ជកម្ម និង​ភស្តុភា​កម្មជា​មួយអាស៊ីអាគ្នេយ៍។​ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើ​ដល់​មិត្ត​ចិន​ ជាពិសេសអង្គការសង្គមស៊ីវិលនៅខេត្តក្វាងស៊ី សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការនៃសង្គមស៊ីវិលទាំងពីរ ដើម្បីជំរុញ​ការ​អភិវ​ឌ្ឍ​នៅ​ថ្នាក់​មូល​ដ្ឋាន និង​នៅ​តាម​តំបន់​ជន​បទនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងក្រប​ខ័ណ្ឌ​នៃ​សហគមន៍ជោគវាសនាតែមួយ។

ជាចុងបញ្ចប់ ឯកឧត្តម FANG Chunming បានថ្លែង​អំណរគុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់​ទាក់​នាពេលនេះ ហើយ ឯកឧត្តម ក៏បានសូមគោរពអញ្ជើញ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមពេល​វេលា​សម​ស្រប​ណា​មួយនាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm