ប្រធានមន្ទីរពេទ្យ ម៉ាវ៉ាន់ អាល់ហាស៍(Marwan Alhams) បានប្រាប់សារព័ត៌មាន (Reuters) កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូថា មន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលនៅតែដំណើរការនៅទីក្រុង Rafah របស់តំបន់ហ្កាហ្សា កំពុងជួបការលំបាកខ្លាំងណាស់។

លោកបានហៅស្ថានភាពនេះថាជាគ្រោះមហន្តរាយ ដោយសារតែការកើនឡើងភ្លាមៗនៃចំនួនប្រជាជនដែលមានវត្តមាននៅក្នុងទីក្រុង Rafah និងតម្រូវការយ៉ាងខ្លាំងសម្រាប់ថ្នាំពេទ្យ អាហារ និងទឹកជាដើម។
កង្វះខាតនៃតម្រូវការជាមូលដ្ឋានដូចជាទឹក និងអាហារ កំពុងត្រូវបានរុញឲ្យកុមារដែលមានករណីជំងឺខ្វះជីវជាតិ និងភាពស្លេកស្លាំង ព្រមទាំងការខ្សោះជាតិទឹក បន្ថែមបន្ទុកទៅលើបុគ្គលិកពេទ្យ និងប្រព័ន្ធសុខាភិបាលដែលជួបការលំបាកស្រាប់។

ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន១៥.៩៨៨នាក់ ៧០% ជាស្ត្រី និងកុមារបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា មក៕