ពលរដ្ឋរងគ្រោះជាង ៦ពាន់គ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានស្បៀងបម្រុង និងស្រូវពូជពីរាជរដ្ឋាភិបាល

2023/12/05 05:56:09 pm        135

បាត់ដំបង៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត ជាង ៦ពាន់គ្រួសារនៅតាមបណ្ដាស្រុកចំនួន១០ ក្នុងខេត្តបាត់ដំបង ទទួលបានស្បៀងបម្រុង និង​ស្រូវ​ពូជ​ពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងឆ្លើយតប​ក្នុង​ការ​ស្តារ​ដាំដុះ​ឡើងវិញ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក្នុងភូមិសាស្រ្ដស្រុកឯកភ្នំ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា គិត​ត្រឹម​ដើម​ខែ​ធ្នូ ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តបាត់ដំបង បានទទួលស្បៀងបម្រុង និងស្រូវពូជ ហើយ​បាន​ចុះចែក​ជា​បន្តបន្ទាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦ ៧១១គ្រសារ​ ក្នុង​នោះ​គ្រួសារ​ដែល​ទទួល​បាន​ពូជស្រូវដើម្បីយកទៅដាំដុះឡើងវិញ មានចំនួន ៧៥០គ្រួសារ និងគ្រួសារ​ត្រូវ​ទទួល​បាន​ស្បៀងមានចំនួន៥ ៩៦១គ្រួសារ។

ឯកឧត្តម សុខ លូ បានថ្លែងបន្ថែមថា ស្បៀង និង​ស្រូវពូជ​ដែល​ចែក​កន្លង​មក​នេះ​គឺ​សម្រាប់​ដោះ​ស្រាយ​ឆ្លើយ​តប​ជូន​បង​ប្អូនដែលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះរាំងស្ងួត​កន្លង​មក​សម្រាប់​ឆ្នាំ​២០២៣​នេះ។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខ នៃរាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ស្បៀង​បម្រុង​របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយ​តប​ជូន​បងប្អូន​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត​លំបាក​ខ្លាំង​ដែល​បង​ប្អូន​បាន​រង​គ្រោះ​ដោយ​គ្រោះ​ជំនន់​ទឹក​ភ្លៀង​រហ័ស​កន្លងមក និង​បងប្អូន​ដែល​រង​គ្រោះ​ជួប​ប្រទះ​គ្រោះរាំ​​ង​ស្ងួត ដើម្បី​ជួយ​សម្រាល​ក្នុង​ការ​ដោះ​ស្រាយ​ពី​ការ​លំបាក​ចាំបាច់​ឆ្លើយ​តប​ជា​បន្ទាន់​ជូន​ដល់​បងប្អូន​ហើយ​ស្រូវ​ពូជ​ដែល​ផ្តល់​ជូន​នៅ​ពេល​នេះ គឺដើម្បីឲ្យបងប្អូនយកទៅធ្វើការដាំដុះ និងស្តារឡើងវិញបានទាន់ពេលវេលា មិន​មែន​ឱ្យ​យកទៅកិនហូបនោះទេ ។

ជាមួយគ្នានោះ ឯកឧត្តម បានណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ខិតខំ​ដាំដុះ​បន្លែផ្លែឈើ​នៅ​បរិវេណ​ជុំវិ​ញ​ផ្ទះ​ឱ្យ​បាន​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​កាត់​បន្ថយ​ការ​ចំណាយ​លើក​កម្ពស់​ជីវភាពគ្រួសារបានមួយផ្នែក។

ឯកឧត្តម សុខ លូ បានអំពាវនាវ និងក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំង និង​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​រួម​គ្នាក្នុងការការពារថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងត្រូវ​ខិតខំ​បន្ត​ចូល​រួម​អនុវត្ត និង​គាំទ្រ​ការ​ដាក់​ចេញ​គោល​នយោបាយ​បញ្ចកោណ​ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ដើម្បី​នាំមកនូវការអភិវឌ្ឍន៍រីកចម្រើនសំរាប់អនាគតប្រទេសជាតិ និង​កូន​ចៅ​យើង​ជំនាន់​ក្រោយៗទៀត៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm