សេតវិមាននិយាយថា ការវាយប្រហារលើនាវានៅសមុទ្រក្រហម ត្រូវបានជំរុញដោយប្រទេសអ៊ីរ៉ង់

2023/12/05 06:06:13 pm        122

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទទី ៤ ខែធ្នូ ថា ការវាយប្រហារលើនាវាចំនួន៣គ្រឿង នៅសមុទ្រក្រហម កាលពីចុងសប្តាហ៍ បានបង្កើតជាភាពស្មុគស្មាញសម្រាប់សន្តិភាពនិងស្ថិរភាពអន្តរជាតិ។

នៅក្នុងសន្និសីទសារព័ត៌មានទៅកាន់អ្នកសារព័ត៌មាន ​ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានគ្រប់ហេតុផលដើម្បីជឿចំពោះការវាយប្រហារទាំងនេះ ខណៈនាវាត្រូវបានវាយ​ប្រហារដោយក្រុមហួធី(Houthis) ក្នុងប្រទេសយេម៉ែន ត្រូវបានផ្តល់លទ្ធភាព​យ៉ាងពេញលេញដោយប្រទេសអ៊ីរ៉ង់។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា នាវាពិឃាតរបស់អាមេរិក បានបាញ់​ទម្លាក់​យានដ្រូនជាច្រើនគ្រឿងកាលពីថ្ងៃអាទិត្យ ខណៈកំពុងជួយដល់នាវាពាណិជ្ជកម្ម​នៅសមុទ្រក្រហម ដែលត្រូវបានកំណត់គោលដៅដោយការវាយប្រហារពីប្រទេសយេម៉ែន។

ក្រុមឧទ្ទាមហួធី(Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន បាននិយាយថា ពួកគេបានកំណត់គោល​ដៅលើនាវាចំនួន២គ្រឿង បានប្រើប្រាស់យានដ្រូននិងមីស៊ីលជាបន្តបន្ទាប់ទៅលើ​ប្រទេស​អ៊ីស្រាអែល​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរឹបអូសបាននាវាដឹកទំនិញមួយគ្រឿងកាល​ពីខែមុន ប៉ុន្តែការវាយប្រហារចុងក្រោយនេះ បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់​ក្នុងការគំរាមកំហែង​ដល់ការដឹកជញ្ជូននៅក្នុងតំបន់។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ថា មានការវាយ​ប្រហារចំនួនបួន​លើកទៅលើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដាច់ដោយឡែកពីគ្នា ដែល​នាវាកំពុងធ្វើប្រតិបត្តិការនៅក្នុងដែនទឹក​អន្តរជាតិនៅលើសមុទ្រក្រហមភាគខាងត្បូង។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm