ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គរបស់ទីក្រុង ស្ពានផ្លូវហាយវេ និងនៅមុខសភារបស់ប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារ (០៥ ធ្នូ) នេះដើម្បីតវ៉ានឹងគោលនយោបាយរបស់រដ្ឋាភិបាលថ្មីដែលពួកគេជឿថាជាការប្រកាន់ពូជសាសន៍។

សកម្មភាពតវ៉ានេះត្រូវបានជំរុញឡើងដោយគណបក្សនយោបាយ តេប៉ាទី ម៉ៅរី (Te Pati Maori) ហើយស្របពេលជាមួយនឹងការបើកសភាទី៥៤ របស់ប្រទេសនូវែលសេឡង់ នៅពេលល្ងាច។

រដ្ឋាភិបាលកណ្តាលស្តាំនិយមថ្មីនៃគណបក្សជាតិ បក្សនូវែលសេឡង់ទីមួយ និងបក្សអែក (ACT) របស់នូវែលសេឡង់ ត្រូវបានបោះឆ្នោតជ្រើសរើសបន្ទាប់ពីការបោះឆ្នោតក្នុងខែតុលា ហើយកិច្ចព្រមព្រៀងចម្រុះរបស់គណបក្សទាំងបីបានគូសបញ្ជាក់អំពីផែនការដើម្បីបន្ថយការប្រើប្រាស់ភាសាម៉ៅរី (Maori) ពិនិត្យឡើងវិញនូវគោលនយោបាយសកម្មភាព និងវាយតម្លៃមធ្យោបាយដែលឯកសារសន្ធិសញ្ញាបង្កើតប្រទេសត្រូវបានបកស្រាយនៅក្នុងច្បាប់។

សហមេដឹកនាំបក្ស តេប៉ាទី ម៉ៅរី លោក រ៉ាវីរី វៃទីទី (Rawiri Waititi) បានដឹកនាំក្រុមបាតុកររាប់រយនាក់ក្នុងការដើរដង្ហែរឆ្លងកាត់ទីក្រុង វែលីងតោន (Wellington) ទៅកាន់អគារសភា សំបុកឃ្មុំ ដាច់ដោយឡែករបស់ប្រទេស ដោយអំពាវនាវឱ្យក្រុមបាតុករសម្ដែងក្ដីកង្វល់របស់ពួកគេ៕